ព័ត៌មាន

ស្មាតហ្វូន Samsung W2019 បែកធ្លាយរូបភាពកាន់តែច្រើន

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់ពីររបស់ខ្លួននៅក្នុងប្រទេសចិនដែលមានតម្លៃថ្លៃ។​ បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន W2016, W2017 និង W2018 វាគឺជាពេលដែលត្រូវបង្ហាញវត្តមានរបស់ស្មាតហ្វូន W2019 ជាផ្លូវការ។

 image

នៅថ្ងៃនេះ វាមានរូបភាពបែកធ្លាយជាច្រើនសន្លឹករបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ បើក្រឡេកមើលទៅស្មាតហ្វូន W2018 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 chipset ជាមួយនឹងអេក្រង់ 4.2″ touchscreens ចំនួន 2 និងថាមពលថ្ម 3,000 mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវប៊ូតុង Bixby ស្ថិតនៅគែមខាងឆ្វេង ខណៈពេលដែលប៊ូតុង Power Key និង Volume Rocker ស្ថិតនៅគែមខាងស្តាំ។

image

ស្មាតហ្វូននេះនៅតែរក្សានូវ USB-C port ប៉ុន្តែសម្រាប់រន្ធដោត 3.5mm headset jack គឺដកចេញហើយ។ ស្មាតហ្វូននេះនឹងមានតម្លៃដល់ទៅ $2,500 ឬ $3,000 ហើយវានឹងដាក់លក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕