ព័ត៌មាន

បែកធ្លាយរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូន Oppo A7 នៅលើអនឡាញ

Oppo A7 គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលនឹងបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ យើងបានដឹងអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Oppo Realme 2 ដែលមានអេក្រង់ Teardrop Notch ដ៏ស្រស់ស្អាត។

image

លក្ខណៈផ្សេងគ្នានៃស្មាតហ្វូន Oppo Realme 2 និង Oppo A7 នេះគឺរូបរាងរបស់វា។ ស្មាតហ្វូននេះមានពណ៌ Diamond Black, Diamond Red, Diamond Blue colors យ៉ាងស្រស់ស្អាត។ ថ្មីៗនេះ គេក៏សង្កេតឃើញមានពណ៌ Graze Blue និង Glaring Gold សម្រាប់ស្មាតហ្វូន A7 នេះផងដែរ។

image

ស្មាតហ្វូន Oppo A7 មានលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទៅនឹងស្មាតហ្វូន Realme 2 ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP ។​ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2-inch, 720p, 18:9 FullView display ជាមួយនឹងអេក្រង់ Gorilla Glass 3 បន្ទះឈីប Snapdragon 450 chipset រ៉េមទំហំ 3GB/4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP និង 2MP និងថាមពលថ្ម 4,230mAh ផងដែរ។

ស្មាតហ្វូន Oppo A7 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែវិច្ឆិកានេះនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ CNY 1,599 ($230) ៕