ព័ត៌មាន

ពិសេសទៀតហើយ! Nokia មានកម្មវិធីបញ្ចុះតម្លៃដ៏ពិសេស ទិញម៉ាសប្បាយ ក្នុងឱកាសពិធីបុណ្យអុំទូក!

ដើម្បិអបអរសាទរព្រះរាជពិធីបុណ្យអុំទូកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Nokia មានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់រាល់ការជាវទូរស័ព្ទ Nokia 6 និង Nokia 6 (2018) នៅតាមហាងលក់ទូរស័ព្ទដែលក្រុមហ៊ុន Nokia បានកំណត់ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក។

 image

ការបញ្ចុះតម្លៃដ៏ពិសេសនេះគឺសម្រាប់ស្មាតហ្វូន Nokia 6 ចុះតម្លៃពី $229 មកត្រឹមតែ $199 និងស្មាតហ្វូន Nokia 6 (2018) ចុះតម្លៃពី $249 មកត្រឹមតែ $219 តែប៉ុណ្ណោះ! គួររំលឹកផងដែរថា ស្មាតហ្វូន Nokia ដែលបញ្ចុះតម្លៃដ៏ពិសេសនេះគឺជាម៉ូដែលស៊េរីថ្មីដ៏ទំនើបរបស់ក្រុមហ៊ុន Nokia ដែលមានការរចនារូបរាងថ្មីស្រស់ស្អាត សមត្ថភាពខ្លាំងក្លា និងការពង្រឹងសមត្ថភាពកាមេរ៉ាកាន់តែអស្ចារ្យ។

 image

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ ម៉ាកយីហោ Nokia ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លា និងឆ្លាតវៃពីក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គេសង្កេតឃើញថាម៉ាកយីហោនេះចាប់ផ្តើមងើបល្បីឡើងវិញនៅលើទីផ្សារហើយ។ យុទ្ធសាស្រ្តដែលក្រុមហ៊ុន HMD Global ប្រើប្រាស់គឺការបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យជាមួយនឹងសមត្ថភាពប្រើប្រាស់ដែលអាចទទួលយកបានពីសំណាក់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ នៅក្នុងរយៈពេលត្រឹមតែ 20 ខែប៉ុណ្ណោះនៅក្នុងការវិលត្រឡប់មកប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនវិញនោះ ពេលនេះ Nokia បានឈរនៅចំណាត់ថ្នាក់កំពូលទាំង 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូននៅលើពិភពលោក។

 image

Nokia 6 គឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 5.5’’ IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ Full-HD (1920 x 1080, 16:9) ការពារដោយកញ្ចក់  Corning® Gorilla® Glass ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android™ 7.1.1 Nougat រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងបន្ទះឈីប Qualcomm® Snapdragon™ 430 processor ដែលពង្រឹងទៅលើល្បឿនក្រាហ្វិកកាន់តែអស្ចារ្យ។ បើនិយាយអំពីម៉េមូរីក្នុងម៉ាស៊ីនវិញមានទំហំដល់ទៅ 32GB ដែលអាចបន្ថែមនូវ microSD បានទំហំ 128GB ថែមទៀតដូចនេះការផ្ទុកទិន្នន័យមិនមែនជាបញ្ហានោះទេ។ វាក៏មានការប្រើប្រាស់នូវសេវាកម្ម Google Drive សម្រាប់ការផ្ទុកឯកសារនៅលើ Cloud Storage បានថែមទៀត។  Nokia 6 ប្រើប្រាស់នូវប្រព័ន្ធសំឡេងភ្លោះ Dual Speakers ជាមួយនឹង Dolby Atmos ដែលផ្តល់នូវគុណភាពសំលេងពិរោះរណ្តំចិត្ត ហើយអ្នកអាចស្តាប់តាមរយៈរន្ធដោតកាស 3.5mm បានផងដែរ ហើយថាមពលថ្មរបស់វាគឺ 3000mAh ។

 image

 image

Nokia 6 ប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 16MP PDAF, 1.0um, f/2, dual tone flash ខណៈពេលកាមេរ៉ាខាងមុខទំហំ 8MP AF, 1.12um, f/2, FOV 84 degrees ងាយស្រួលក្នុងការថតរូបភាព Selfie និងវីដេអូខល។ សម្រាប់ការតភ្ជាប់មានដូចជា Micro USB (USB 2.0), USB OTG, Wi-Fi, Bluetooth 4.1 និងសេនស័រជាច្រើនដូចជា  Accelerometer (G-sensor), ambient light sensor, e-compass, Hall sensor, fingerprint sensor, gyroscope, proximity sensor និងការទ្រទ្រង់ NFC ផងដែរ។  

 image

Nokia 6 (2018) នេះអភិវឌ្ឍកាន់តែល្អជាងមុនដោយមានអេក្រង់ទំហំ 5.5” IPS LCD, full-HD ជាមួយកម្រិតភាពច្បាស់ 1920 x 1080, 16:9 ការពារដោយកញ្ចក់Corning® Gorilla® Glass 3 ដែលធ្វើអោយលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍​ថ្មី។

 image

ស្មាតហ្វូននេះធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ  Android Pie ជាមួយនឹងមុខងារ Adaptive Battery សម្រាប់គ្រប់គ្រងទៅលើថាមពលប្រើប្រាស់កាន់តែសន្សំសំចៃ​ និង UI ដែលងាយស្រួលប្រើប្រាស់បំផុត។ Nokia 6 (2018) នេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ម៉េមូរីទហំ 32GB ជាមួយនឹងរន្ធដោត microSD ទំហំដល់ទៅ 128GB និងបន្ទះឈីប Qualcomm® Snapdragon™ 630, octa-core, 2.2 GHz ដែលមានល្បឿនលឿនសម្រាប់ក្រាហ្វិកធំៗ ហើយថាមពលថ្មរបស់វាគឺ 3000mAh។ Nokia 6 (2018)មានរន្ធដោតកាស 3.5mm ខណៈពេលដែល Speakers របស់វាមានតែមួយប៉ុណ្ណោះដែលទ្រទ្រង់នូវ microphones ចំនួន 2 ប្រើប្រាស់នូវប្រព័ន្ធ Nokia OZO Audio ដែលមានគុណភាពសំឡេងពិរោះបំផុត។

 image

បើនិយាយអំពីកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 16MP PDAF, 1.0um, f/2, dual-tone flash និងកាមេរ៉ាខាងមុខ 8MP FF, 1.12um, f/2, FOV 84 ˚ងាយស្រួលក្នុងការថតរូប Selfie និងវីដេអូខលអាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ កាមេរ៉ារបស់ Nokia 6.1 មានសមត្ថភាពក្នុងការថតវីដេអូកម្រិតដល់ទៅ 4K ជាមួយនឹងគុណភាពច្បាស់ស្រស់ស្អាត។

 បន្ថែមពីនេះទៀតនោះ វាប្រើប្រាស់នូវរន្ធដោត USB Type-C ​​ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះនិងសេនស័រជាច្រើនដូចជា Ambient light sensor, Proximity sensor, Accelerometer, E-compass, Gyroscope, Fingerprint Sensor, Hall sensor ផងដែរ។ ទូរស័ព្ទ Nokia 6 (2018) នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 (2018) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង (Black & Copper) និងស/ដែក (White & Iron) និងខៀវ/មាស (Blue & Gold)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងលក់ទូរស័ព្ទទំនើប Nokia ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 012879707 ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!