ព័ត៌មាន

តើអ្នកដឹងអ្វីខ្លះអំពីស្មាតហ្វូនបត់បាន Galaxy F?

យើងបានលឺព័ត៌មានជាច្រើនអំពីស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាច្រើនឆ្នាំមកហើយ។ ខណៈពេលដែលគំនិតនេះត្រូវបានបែកធ្លាយជាបន្តបន្ទាប់ វាក៏មានពាក្យចចាមអារ៉ាម និងប៉ាតង់ជាច្រើនដែលប្រើប្រាស់សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ។

 image

image

ស្មាតហ្វូនដែលអាចបត់បាននេះនឹងមានអេក្រង់ខាងក្រៅទំហំ 4.6-inch ខណៈពេលដែលអេក្រង់ខាងក្នុងរបស់វាមានទំហំ 7.3 inches ។ សម្រាប់ប៉ាតង់ដែលក្រុមហ៊ុន Samsung ទទួលបាននៅក្នុងខែកក្កដា ឆ្នាំ ២០១៨ នេះបង្ហាញអំពីការរចនាទៅលើស្មាតហ្វូននេះ។

image

image

ស្មាតហ្វូន Galaxy F នេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon processor និងថាមពលថ្ម 3,000 mAh ។ យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូន Galaxy F នេះនឹងបង្ហាញខ្លួននៅមុនដាច់ឆ្នាំ ២០១៨ នេះ ប៉ុន្តែរឿងនេះមិនកើតឡើងនោះទេ។ ស្មាតហ្វូន Galaxy F នេះអាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០១៩ ហើយវាមានតម្លៃប្រហែលជា $2,000 ៕