ព័ត៌មាន

ស្មាតហ្វូន Nokia 6.1 Plus ទទួលបានការគាំទ្រខ្លាំងនៅក្នុងទីផ្សារកម្ពុជា

បន្ទាប់ពីការដាក់លក់ជាផ្លូវការកាលមិនទាន់បានយូរប៉ុន្មានផងនោះ ស្មាតហ្វូន Nokia 6.1 Plus ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ Nokia 6.1 Plus នេះទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងហួសពីការស្មានដោយសារតែស្មាតហ្វូននេះមានរូបរាងកាលីបទាន់សម័យ អេក្រង់ធំងាយស្រួលក្នុងការទស្សនាភ្ជាប់ជាមួយនឹង Notch កាមេរ៉ាភ្លោះថតរូបភាពច្បាស់ស្រស់ស្អាត ប្រព័ន្ធស្កេនក្រយ៉ៅដៃដែលធានានូវសុវត្ថិភាពខ្ពស់សក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។

 image

មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូន Nokia 6.1 Plus នេះមានតម្លៃម៉ាអេមជាមួយនឹងការថែមជូននូវកាដូជាច្រើនដែលជាហេតុធ្វើឱ្យស្មាតហ្វូននេះអាចឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។ Nokia 6.1 Plus នេះមាន 2 ជម្រើសពណ៌យ៉ាងស្រស់ស្អាតគឺពណ៌ស និងពណ៌ខ្មៅ។ Nokia 6.1 Plus (4GB RAM/64GB ROM) លក់ក្នុងតម្លៃពិសេស $269 ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។

 image

តោះ! ពេលនេះយើងនឹងរំលឹកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 6.1 Plus ម្តងទៀតទាំងអស់គ្នា៖

ជាការពិតណាស់ ស្មាតហ្វូន Nokia 6.1 Plus នេះមិនត្រឹមតែមានការរចនារូបរាងកាលីបទាន់សម័យស្របទៅតាមនិន្នាការបច្ចុប្បនុ្ននោះទេ ប៉ុន្តែវាថែមទាំងជាស្មាតហ្វូនដែលពោរពេញទៅដោយសមត្ថភាពថែមទៀតផង។ ស្មាតហ្វូន Nokia 6.1 Plus នេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។  Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM)  4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo ហើយពេលនេះវាក៏អាចធ្វើការតម្លើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie 9.0 ថែមទៀត។

image

 image

ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់  2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ  octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។

 image

Nokia 6.1 Plus ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងស្រស់ស្អាតដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ សម្រាប់ប្រព័ន្ធសុវតិ្ថភាពរបស់វាគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅក្រោមកាមេរ៉ាភ្លោះដែលមានសមត្ថភាពក្នុងការស្កេនដោះសោរបានលឿន និងសុវត្ថិភាពបំផុតទៅលើទិន្នន័យប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia 6.1 Plus នេះ។

image

លក្ខណៈពិសេសមួយទៀតរបស់វាគឺថាមពលថ្មបានយូររបស់វាដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងឆ្នាំងសាក  18W ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge 3.0 បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% និងការប្រើប្រាស់ជាមួយនឹងរន្ធសាកថ្មលឿន USB Type-C និងការរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ដដែល។

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ NOKIA ក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 012879707