ព័ត៌មាន

គំនិតនៃការរចនាស្មាតហ្វូន OnePlus 7 គឺការប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់ និងកាមេរ៉ា 3 គ្រាប់

នៅចុងខែមុននេះ ក្រុមហ៊ុន OnePlus ប្រកាសបង្ហាញនូវស្មាតហ្វូន OnePlus 6T ។ បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ ស្មាតហ្វូន OnePlus 6T នេះមានអេក្រង់ធំជាងមុន ហើយវាក៏មាន Notch ដែលតូចជាងមុនផងដែរ។ សម្រាប់និន្នាការនៃការរចនាស្មាតហ្វូនថ្មីគឺការប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់។

 image

សម្រាប់ស្មាតហ្វូន OPPPO R19 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់។ សម្រាប់ស្មាតហ្វូន OnePlus 7 អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះដូចគ្នាទៅនឹងស្មាតហ្វូន OPPO R19 ផងដែរ។ រូបភាព Render ថ្មីរបស់ស្មាតហ្វូន OnePlus 7 បែកធ្លាយនៅថ្ងៃនេះគឺបង្ហាញអំពីការប្រើប្រាស់កាមេរ៉ាក្រោមអេក្រង់។

image

ស្មាតហ្វូននេះមានរន្ធមួយនៅផ្នែកខាងលើនៃអេក្រង់ដែលគេដឹងថានេះគឺជាកន្លែងសម្រាប់ដាក់កាមេរ៉ាខាងមុខនោះ។ ស្មាតហ្វូន OnePlus 7 មានកម្រិតអេក្រង់ទំហំ​ដល់ទៅ 95% ។ ស្មាតហ្វូន OnePlus 7 ត្រូវគេរំពឹងថានឹងប្រើប្រាស់អេក្រង់ប្រភេទ Optic AMOLED screen ជាមួយនឹងកម្រិតភាពច្បាស់ FHD+ ។ ស្មាតហ្វូននេះក៏ត្រូវគេដឹងថាប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

ស្មាតហ្វូន OnePlus 7 នេះនឹងមានថាមពលថ្ម 4150mAh ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 24MP និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 24-megapixel + 12-megapixel + 8-megapixel ដែលទ្រទ្រង់នូវ 4K slow motion video ។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2019 នៅខែកុម្ភៈឆ្នាំក្រោយនេះ៕