ព័ត៌មាន

ស្មាតហ្វូន Asus ROG Phone 512GB ពេលនេះដាក់លក់នៅសហរដ្ឋអាមេរិកនៅក្នុងតម្លៃ $1,099

ស្មាតហ្វូនលេងហ្គេមដំបូងបំផុតរបស់ក្រុមហ៊ុន Asus ដែលមានឈ្មោះហៅថា Asus ROG Phone ដាក់លក់នៅក្នុងសហរដ្ឋអាមេរិកកាលពីខែមុននេះ ហើយក្រុមហ៊ុនក៏ដាក់អោយធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូននេះនៅថ្ងៃទី ១៨ ខែកក្កដានេះ។ សម្រាប់ពេលនេះ​ម៉ូដែលទំហំ 128GB គឺដាក់អោយធ្វើការកម្មង់ទិញបានហើយ។

 image

ស្មាតហ្វូននេះអាចរកទិញបាននៅសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុន AT&T និង T-Mobile ។ ក្រៅពីស្មាតហ្វូន ROG Phone នេះ ក្រុមហ៊ុន Asus ក៏ដាក់លក់នូវ Accessories ជាច្រើនទៀតដូចជា ROG Mobile Desktop Dock costs $229.99 និង ROG TwinView Dock ដែលមានតម្លៃ $399.99 ។ សម្រាប់ ROG Gamevice Controller គឺមានតម្លៃ $89.99 ហើយ ROG WiGig Dock គឺមានតម្លៃ $329.99 ។ ចំណែក ROG Professional Dock លក់នៅក្នុងតម្លៃ $119.99 ហើយ ROG Phone Case លក់នៅក្នុងតម្លៃ $59.99 ។

image

ស្មាតហ្វូនលេងហ្គេមនេះមានអេក្រង់ទំហំ 6-inch display ជាមួយនឹងកម្រិតភាពច្បាស់ 2160 x 1080 pixels ហើយវាទ្រទ្រង់នូវកម្រិត HDR content នៅក្នុងល្បឿន 90Hz ជាមួយនឹងកម្រិត 1 ms response ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Qualcomm‘s Snapdragon 845 processor ដែលមានល្បឿន 2.96GHz ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB។ វាបំពាក់នូវកាមេរ៉ា 12MP Sony IMX363 f/1.7 primary sensor ជាមួយ 120-degree wide-angle lens និង 8MP secondary sensor ជាមួយនឹង f/2.0 aperture ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP ៕