ព័ត៌មាន

ឡូយមែនទែន! ស្មាតហ្វូន Nokia 6.1 Plus តម្លៃ $269 ថែមជូនកាដូយ៉ាងច្រើនក្នុងឱកាសពិធីបុណ្យអុំទូក

នៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ បងប្អូនប្រាកដជាត្រូវការទិញស្មាតហ្វូនស៊េរីថ្មីដែលល្អទាំងគុណភាព និងតម្លៃសម្រាប់ការប្រើប្រាស់ ហើយបើមានកម្មវិធីប្រូម៉ូសិនទៀតនោះគឺកាន់តែប្រសើរបំផុត។ ដូចនេះ សូមបងប្អូនអញ្ជើញមកទទួលយកនូវកាដូបន្ថែមជូនយ៉ាងពិសេសសម្រាប់ការជាវស្មាតហ្វូន Nokia 6.1 Plus ឬ Nokia X6 នេះទាំងអស់គ្នាណា!

 image

សម្រាប់ការរចនារូបរាងរបស់ Nokia 6.1 Plus ពិតជាឡូយកប់តែម្តង! ទាំងស្អាត ទាំងស្លីម មើលទៅកាលីបទាន់សម័យ សក្តិសមជាមួយនឹងអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសអ្នកដែលចូលចិត្តថតរូបព្រោះថាស្មាតហ្វូននេះប្រើប្រាស់នូវមុខងារថ្មីមួយហៅថា Bothies ដែលអាចដំណើរការកាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខនៅក្នុងពេលដំណាលគ្នាដំបូងបំផុតនៅលើពិភពលោក។ សម្រាប់រូបភាពវិញគឺច្បាស់កប់តែម្តង។​

image

នៅពេលដែលអតិថិជនជាទីស្រឡាញ់របស់ក្រុមហ៊ុន Nokia ទាំងអស់ទិញស្មាតហ្វូន Nokia 6.1 Plus ឬ Nokia X6 នេះនឹងទទួលបាននូវតម្លៃពិសេស ជាមួយនឹងការថែមជូនកាដូជាច្រើនសន្ធឹកសន្ធាប់ថែមទៀត។ ស្មាតហ្វូនNokia 6.1 Plus នេះលក់ក្នុងតម្លៃពិសេស $269 ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញថែមទៀត! វាពិតជាឱកាសដ៏អស្ចារ្យមែនទែន។

image

សូមបញ្ជាក់ផងដែរថា កម្មវិធីផ្តល់ជូនពិសេសនេះគឺចាប់ផ្តើមពីថ្ងៃនេះរហូតដល់អស់ពីស្តុក ហើយស្មាតហ្វូននេះគឺជាផលិតផលទំនើបទាន់សម័យដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក និងប្រទេសកម្ពុជាថែមទៀត។ លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ NOKIA ក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 012879707

តោះ! ពេលនេះយើងនឹងរំលឹកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 6.1 Plus ម្តងទៀតទាំងអស់គ្នា៖

ជាការពិតណាស់ ស្មាតហ្វូន Nokia 6.1 Plus នេះមិនត្រឹមតែមានការរចនារូបរាងកាលីបទាន់សម័យស្របទៅតាមនិន្នាការបច្ចុប្បនុ្ននោះទេ ប៉ុន្តែវាថែមទាំងជាស្មាតហ្វូនដែលពោរពេញទៅដោយសមត្ថភាពថែមទៀតផង។ ស្មាតហ្វូន Nokia 6.1 Plus នេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។  Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM)  4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo ហើយពេលនេះវាក៏អាចធ្វើការតម្លើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie 9.0 ថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់  2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ  octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។

 image

Nokia 6.1 Plus ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងស្រស់ស្អាតដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។

image

សម្រាប់ប្រព័ន្ធសុវតិ្ថភាពរបស់វាគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅក្រោមកាមេរ៉ាភ្លោះដែលមានសមត្ថភាពក្នុងការស្កេនដោះសោរបានលឿន និងសុវត្ថិភាពបំផុតទៅលើទិន្នន័យប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia 6.1 Plus នេះ។

លក្ខណៈពិសេសមួយទៀតរបស់វាគឺថាមពលថ្មបានយូររបស់វាដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងឆ្នាំងសាក  18W ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge 3.0 បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% និងការប្រើប្រាស់ជាមួយនឹងរន្ធសាកថ្មលឿន USB Type-C និងការរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ។