ព័ត៌មាន

រូបភាព Render នៃសម្បកទូរស័ព្ទ Nokia 9 PureView ត្រូវបែកធ្លាយនៅលើអនឡាញ

Nokia 9 PureView គឺជាស្មាតហ្វូនស៊េរីថ្មីដែលនឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា ៥ គ្រាប់ដំបូងបំផុតនៅលើពិភពលោក។ ក្រុមហ៊ុន HMD Global ថ្មីៗនេះបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ៥ ខែធ្នូខាងមុខនេះ។ នៅពេលនេះ​វាក៏មានការបែកធ្លាយនូវសម្បកទូរស័ព្ទរបស់ស្មាតហ្វូនដែលមានកាមេរ៉ា 5 គ្រាប់នៅខាងក្រោយផងដែរ។

 image

រូបភាព Case របស់ស្មាតហ្វូន Nokia 9 PureView និង Nokia 8.1 ក៏បែកធ្លាយនៅលើអនឡាញផងដែរជាមួយនឹងផ្នែកខាងក្រោយរបស់វា។ សម្រាប់សម្បកស្មាតហ្វូន Nokia 9 PureView នេះមានរន្ធចំនួន 6 នៅផ្នែកខាងក្រោយរបស់វា។ សម្រាប់កាមេរ៉ាទាំង 5 នេះអាចជា main sensor, depth sensor, wide-angle lens, telephoto lens និង monochrome sensor ថែមទៀត។

image

នៅផ្នែកខាងលើនៃសម្បកទូរស័ព្ទនេះគឺជារន្ធដោតកាសស្តាប់ 3.5mm audio jack ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថាដូចគ្នាទៅនឹងស្មាតហ្វូន Nokia 8 Sirocco ដែរ ស្មាតហ្វូន Nokia 9 PureView នេះនឹងមិនមានរន្ធដោត 3.5mm audio jack ។ ប្រសិនបើនេះគឺជាការពិតនោះ រន្ធមួយនោះគឺសម្រាប់ Microphone ៕