ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Realme នឹងបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី ២៩ ខែវិច្ឆិកានេះ

ក្រុមហ៊ុន Realme ដែលជាកុលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oppo ត្រៀមខ្លួនក្នុងការពង្រីកនូវទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើនដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយពេលនេះក្រុមហ៊ុននេះត្រៀមខ្លួនទៅកាន់ប្រទេសហ្វីលីពីនថែមទៀត។ ក្រុមហ៊ុន Realme ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនចំនួន 3 សម្រាប់ប្រទេសហ្វីលីពីនគឺប្រភេទ Realme 2 , Realme 2 Pro និង Realme C1 ។ សម្រាប់ស្មាតហ្វូន Realme U1 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ។

 image

សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូនទាំងនេះគឺនឹងទម្លាយនៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះ។ ស្មាតហ្វូននេះធ្វើការសហការជាមួយនឹងក្រុមហ៊ុន Lazada ផងដែរ។ នៅថ្ងៃ 11.11 Singles Day ស្មាតហ្វូនត្រកូល Realme នេះគឺលក់ដាច់ខ្លាំងបំផុតនៅក្នុងអាស៊ីខាងត្បូង។

image

ក្រុមហ៊ុន Realme នៅក្នុងប្រទេសហ្វីលីពីននេះកំពុងតែធ្វើនូវយុទ្ធនាការមួយដែលហៅថា Realme Squad Members ។ នេះគឺជាប្រទេសទី ៦ ហើយដែលក្រុមហ៊ុននេះពង្រីកនូវវត្តមានរបស់ខ្លួនគឺនៅប្រទេសឥណ្ឌា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ។ Realme U1 គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P70 chipset ផងដែរ៕