ព័ត៌មាន

កម្មវិធី ”Samsung ទិញម៉ាសប្បាយ” ក្នុងឱកាសពិធីបុណ្យអុំទូក ជិតផុតកំណត់ហើយ!

នៅតែមួយថ្ងៃទៀតទេ ពិធីបុណ្យអុំទូកនឹងចូលមកដល់! ឆ្លៀតក្នុងឱកាសនេះដែរ បងប្អូនប្រាកដជាត្រូវការផលិតផលអេឡិចត្រូនិច ដែលល្អទាំងគុណភាព និងតម្លៃ សម្រាប់យកទៅលម្អរគេហដ្ឋាន ហើយបើមានការប្រម៉ូសិនទៀតគឺកាន់តែប្រសើរ។ ដូច្នេះ សូមបងប្អូនអញ្ញើញមកទទួលយកកាដូរពីកម្មវិធីបន្ថែមជូនដ៏ពិសេស ” Samsung ទិញម៉ាសប្បាយ!” ទាំងអស់ណា!

 image

រាល់ការជាវផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូទឹកកក អតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញ ភ្លាមៗ ចាប់ពី 20 ដុល្លា រហូតដល់ 500 ដុល្លា (20$ to 500$), ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង(Darker stand )!

 គួររំលឹកដែលថា ការផ្តល់ជូនពិសេសនេះគឺចាប់ពីថ្ងៃទី ១ រហូតដល់ ៣០ វិច្ឆិកា ២០១៨។ សូមបញ្ជាក់ ផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះសុទ្ធតែ ជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

 សូមអតិថិជនទាំងអស់ រួសរាន់ឡើង ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ញើញមកទស្សនាផ្ទាល់នៅតាមហាងទំនើបសាមសុងដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។

 សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួនដែលបានកំណត់តែប៉ុណ្ណោះ៕