ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A9 (2018) កាមេរ៉ា 4 គ្រាប់ដំបូងបំផុតនៅក្នុងពិភពលោកបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ាដល់ទៅ 4 គ្រាប់នោះគឺ Samsung Galaxy A9 (2018) នៅក្នុងប្រទេសម៉ាឡេស៊ី។ ពេលនេះ ក្រុមហ៊ុននេះក៏នាំយកស្មាតហ្វូននេះទៅដាក់លក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ Samsung Galaxy A9 (2018) សម្រាប់ទំហំរ៉េម 6GB និងតម្លៃ Rs. 39,990 សម្រាប់ទំហំរ៉េម 8GB ។

 image

Galaxy A9 (2018) នេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Bubblegum Pink, Caviar Black និង Lemonade Blue ។ សម្រាប់ការដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាគឺនៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខនេះ ហើយលោកអ្នកអាចទិញបានតាមរយៈ Amazon, Flipkart, Paytm Mall, Airtel Store និងហាងជាច្រើនទៀត។

image

ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 24-megapixel primary camera ជាមួយនឹង f/1.7 aperture, 8-megapixel ultra-wide sensor, 10-megapixel telephoto lens ជាមួយនឹង 2X optical zoom, និង 5-megapixel depth sensor ជាមួយនឹង f/2.2 aperture ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 24-megapixel camera sensor ។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Intelligent Scene Optimizer ផងដែរ។

Samsung Galaxy A9 (2018) មានអេក្រង់ទំហំ 6.3-inch AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 2220 x 1080 pixels និង 18.5:9 aspect ratio ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 processor និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ៕