ព័ត៌មាន

ក្រុមហ៊ុន Xiaomi បំបែកកំណត់ត្រា Guinness World Record ក្នុងការបើកហាង Mi Stores ចំនួន 500 កន្លែងនៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសអំពីការបំបែកនូវកំណត់ត្រា Guinness World Record មួយផ្សេងទៀតតាមរយៈការបើកហាង Mi Stores ចំនួន 500 កន្លែងនៅក្នុងប្រទេសឥណ្ឌានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយននេះ ជ្រើសរើសនៅក្នុងការបើកហាងថ្មីចំនួន 500 កន្លែងនៅក្នុងពេលតែម្តងប៉ុណ្ណោះ។

 image

ហាងទាំងនេះស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃទីក្រុងជាច្រើននៅក្នុងប្រទេសឥណ្ឌា ហើយការបំបែកនូវកំណត់ត្រានេះគឺធ្វើឡើងនៅថ្ងៃទី ២៩ ខែតុលានេះ។ ក្រុមហ៊ុន Xiaomi ហៅគម្រោងនេះថាគឺជា Guinness World Record សម្រាប់ប្រទេសឥណ្ឌាក្នុងការចែកចាយនូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។

image

image

ក្រុមហ៊ុន Xiaomi នេះនៅក្នុងឆ្នាំ ២០១៩ ក៏មានគោលដៅក្នុងការបើកហាងលក់ថ្មីចំនួន ៥០០០ កន្លែងទៀត និងជួលបុគ្គលិកចំនួន ១៥០០០ នាក់នៅក្នុងប្រទេសនេះទាំងមូលតែម្តង៕