ព័ត៌មាន

ស្មាតហ្វូន Nokia 3.1 Plus ដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ!

Suning Tesco ទើបតែបញ្ចេញស្មាតហ្វូន Nokia 3.1 Plus នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី​១១ ខែតុលានេះ។ ក្រោយមកទៀត លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើ TENAA ហើយពេលនេះវាក៏បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនផងដែរ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ Rs. 9,499 (~$133) ហើយនៅប្រទេសចិនគឺមានតម្លៃ 899 Yuan (~$129) ។

image

ស្មាតហ្វូន Nokia 3.1 Plus មានអេក្រង់ទំហំ 5.99-inch IPS LCD screen ជាមួយនឹងកម្រិត 18:9 aspect ratio និង HD+ resolution 720 x 1440 pixels ។ វាប្រើប្រាស់នូវបន្ទះឈីប Helio P22 chipset ជាមួយរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 13-megapixel + 5-megapixel ថាមពលថ្ម 3,500mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo OS ។

នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូន Nokia 3.1 Plus មានពីរទំហំគឺ 2GB/16GB មានតម្លៃ 899 Yuan  និង 3GB/32GB មានតម្លៃ 999 Yuan ។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ស និងពណ៌ខៀវ៕