ព័ត៌មាន

ស្មាតហ្វូន Nokia 3.1 Plus បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Helio P22, 6-inch HD+ screen

ថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 3.1 Plus របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅក្នុងខែតុលា ហើយពេលនេះវាដាក់លក់ជាផ្លូវការហើយ។ ស្មាតហ្វូននេះមានតម្លៃ 1099 Yuan ($158.6) សម្រាប់ទំហំ  3 + 32GB ។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core Helio P22 chipset ជាមួយនឹង MG PowerVR GE8320 GPU និងថាមពលថ្មទំហំ 3500mAh ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6-inch HD+ display ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13MP f/2.0 aperture sensor និង 5MP f/2.4 aperture sensor ចំនែកកាមេរ៉ាខាងមុខមានទំហំ 8MP ។

ស្មាតហ្វូននេះមានអេក្រង់កម្រិត 18:9 display ជាមួយនឹង​Notch ដ៏ស្រស់ស្អាត។ វាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស និងពណ៌ Navy Blue ៕