ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10 5G នឹងមានផ្នែកខាងក្រោយធ្វើពីសេរ៉ាមិច ខណៈពេលដែល S10 Plus, S10 ប្រើប្រាស់ពណ៌ Gradient

វាមានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Samsung Galaxy S10 series ដែលអាចជា Galaxy S10 Lite, Galaxy S10, Galaxy S10 Plus និង Galaxy S10 5G ។ សម្រាប់ស្មាតហ្វូន Galaxy S10 5G នឹងជាស្មាតហ្វូនថ្នាក់ប្រណិតហើយបង្កើតឡើងពីសេរ៉ាមិច ខណៈពេលដែលស្មាតហ្វូន Galaxy S10 និង S10 Plus ប្រើប្រាស់នូវពណ៌ Gradient ។

 image

ស្មាតហ្វូន Galaxy S10 5G នឹងមានអេក្រង់ទំហំ 6.7 inches កាមេរ៉ា 4 គ្រាប់ និងកាមេរ៉ា 3D sensing ToF ហើយវាក៏ប្រើប្រាស់នូវ wireless charging ថែមទៀត។ ស្មាតហ្វូន Galaxy S10 5G នេះមានលេខកូដ SM-G75FC ហើយវាមានម៉េមូរីទំហំ 512 GB ។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ស និងពណ៌ខ្មៅដែលធ្វើពីសេរ៉ាមិចដែលរឹងមាំ និងមិនងាយឆ្កូតនោះទេ។

image

ស្មាតហ្វូន Galaxy S10 (SM-G73) និង Galaxy S10 Plus (SM-G75) មានអេក្រង់ទំហំ 5.8-inch និង​ 6.44-inch ហើយវាមានពណ៌ Gradient ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះ។ ស្មាតហ្វូន Galaxy S10 Lite មានលេខកូដ SM-G70 ហើយវាក៏មានប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ៕