ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10 5G អាចនឹងមានរ៉េមទំហំ 12GB និងម៉េមូរី 1TB

នៅក្នុងរបាយការណ៍មួយដែលរាយការណ៍កាលពីពេលមុននេះអះអាងថា ស្មាតហ្វូន Samsung Galaxy S10 ថ្នាក់ប្រណិតនឹងមានរ៉េមទំហំធំដល់ទៅ 12GB ដំបូងបំផុតនៅក្នុងពិភពលោក។ តាមការបញ្ជាក់អំពី GF Securities នៅហុងកុងបញ្ជាក់ថា ក្រុមហ៊ុន Samsung ពិតជាត្រៀមបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនដែលមានទំហំដល់ទៅ 12GB RAM ។

 image

ស្មាតហ្វូន Galaxy S10 ដែលមានរ៉េមទំហំ 12GB នេះនឹងមានម៉េមូរីទំហំ 1TB សម្រាប់ប្រើប្រាស់។ ស្មាតហ្វូន Galaxy S10 5G នេះនឹងមានអេក្រង់ដល់ទៅ 6.7 inches ។ កាលពីពេលមុននេះ ស្មាតហ្វូននេះត្រូវគេរាយការណ៍ថាមានលេខកូដ SM-G75FC ដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ។

image

Galaxy S10 5G នឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ កាមេរ៉ាខាងមុខប្រភេទ 3D sensing ហើយវាមានផ្នែកខាងក្រោយធ្វើពីសេរ៉ាមិចថែមទៀត។ ស្មាតហ្វូននេះនឹងមានពីរពណ៌គឺពណ៌ស និងពណ៌ខ្មៅ។ Galaxy S10 Lite គឺជាស្មាតហ្វូនថ្នាក់ទាបជាងគេ។ ស្មាតហ្វូន Galaxy S10 Plus នឹងមានអេក្រង់ទំហំ 6.44-inch display ភ្ជាប់ជាមួយកាមេរ៉ា 3 គ្រាប់ និងស្មាតហ្វូន Galaxy S10 មានអេក្រង់ទំហំ 5.8-inch display ភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ។ ស្មាតហ្វូន Galaxy S10 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8150 chipset ៕