ព័ត៌មាន

ទូរទស្សន៍សាមសុង QLED 8K ទទួលបានការសរសើរពីសារពត៌មានល្បីៗលើពិភពលោក

បណ្តាញសារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីៗទូទាំងពិភពលោក កំពុងតែចុះផ្សាយ និងកោតសរសើរពីទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K, Q900R ដែលវាមានសមត្ថភាពធ្វើឲ្យរូបភាពកាន់តែច្បាស់និងបែបធម្មជាតិពិតៗ សម្រាប់ការរចនាវិញបែប Digital គឺស្អាតគ្មានទាស់ ថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា 8K AI Upscaling ផងដែរ ។

នៅក្នុងព្រឹត្តិការណ៍ IFA 2018, ទូរទស្សន៍សាមសុង Q900R QLED 8K ទទួលបានការគ្រាំទ្រយ៉ាងច្រើន និងពេញនិយមពីសំណាក់អ្នកជំនាញខាងឧស្សាហកម្មនិងអ្នកនៅក្នុងឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយយ៉ាងពិតប្រាកដរបស់ទូរទស្សន៍សាមសុង QLED 8K ដែលបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប 8K AI upscaling របស់ក្រុមហ៊ុនសាមសុង។ ក្រុមហ៊ុនក៏កំពុងតែជំរុញផ្នែកបច្ចេកវិទ្យាទូរទស្សន៍ឲ្យមានភាពជឿនលឿននិងសមស្របសម្រាប់អតិថិជនជុំវិញពិភពលោក ។

 image

ភាពជឿទុកចិត្តលើបច្ចេកវិទ្យាមួយនេះត្រូវបានចុះផ្សាយដោយសារពត៌មានបច្ចេកវិទ្យាល្បីល្បាញ និងត្រួតពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស។ Q900R ត្រូវបានគេដាក់ពិន្ទុយ៉ាងល្អឥតខ្ចោះគឺ 5/5 ដែលបញ្ជាក់ថា “វាគឺការចាប់ផ្តើមមួយនៃទូរទស្សន៍ 8K មុនដំបូងគេបង្អស់”។ ទីពីរ វាគឺជាទូរទស្សន៍ដែលមានរូបភាពច្បាស់ជាងគេដែលមិនធ្លាប់មានពីមុនមក ។ នៅពេលដែលបច្ចេកវិទ្យាទាំងពីរនេះត្រូវបានដាក់បញ្ចូលគ្នា ធ្វើឲ្យអ្នកទទួលបាននូវគុណភាពរូបភាពភ្លឺច្បាស់តាមបែបធម្មជាតិនិងមានមានអារម្មណ៍ថាកំពុងនៅទីកន្លែងនោះពិតៗ។ ម្យ៉ាងវិញទៀត គេហទំព័រ Pocket-Lint, ដែលជាគេហទំព័រពត៌មានបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេសបានសរសើរចំពោះប្រព័ន្ធដំណើរការរបស់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ ដោយទទួលស្គាល់ថាវាមានសម្ថតភាពខ្ពស់ក្នុងការដំណើរការលើការផ្តល់រទិន្នន័យដ៏ធំសម្បូរបែប ជាហេតុធ្វើឲ្យកម្រិតច្បាស់របស់ទូរទស្សន៍កាន់តែល្អឥតខ្ចោះ។ ទូរទស្សន៍ QLED 8K បានផ្តល់នូវបទពិសោធន៏ HDR (High Dynamic Range) ដ៏ល្អបំផុតដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងទូរទស្សន៍ណាមួយនៅឡើយរហូតមកដល់សព្វថ្ងៃនេះ ។

image

បន្ថែមលើនេះទៀត គេហពំទ័រ HD Guru ដែលជាគេហទំព័រត្រួតពិនិត្យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក៏បានផ្តល់ពិន្ទ 5/5 ទៅលើស្តង់ដារកម្រិត Full HD ដែលមានភាពភ្លឺច្បាស់ និងរស់រវើក ជាអ្វីដែលពួកគេចង់បាន។ ទូរទស្សន៍សាមសុង QLED 8K បានផ្តល់នូវរូបនភាពដ៏ភ្លឺច្បាស់បំផុត ជាមួយបទពិសោធន៍កម្រិតពណ៌ខ្មៅដិត និងពណ៌ដ៏សម្បូរបែប ដែលធ្វើឲ្យអ្នកអាចមើលឃើញយ៉ាងច្បាស់ ។

ទស្សនាវដ្តី Forbes ក៏បានសម្តែងការចាប់អារម្មណ៏ផងដែរថា “ទោះបីជាទូរទស្សន៍ប្រភេទ 8K នៅមានកំរិតក៏ដោយ ប៉ុន្តែ pixels នៅតែរក្សាភាពច្បាស់របស់វាបានល្អណាស់ ពិតជាគួរអោយភ្ញាក់ផ្អើលជាខ្លាំងចំពោះគុណភាពរូបភាព”។ សារពត៌មានបច្ចេកវិទ្យាដ៏ល្បីល្បាញមួយផ្សេងទៀតដែលមានឈ្មោះថា Digital Trends ក៏បាននិយាយដែរថា នាពេលបច្ចុប្បន្ននេះ មិនមានទូរទស្សន៍ 85 inch ណាដែលល្អជាងនេះទៀតទេនៅលើភពផែនដី។ ម្យ៉ាងទៀត នៅវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូ បានផ្តល់ពានរង្វាន់ដល់ Q900R ហើយបាននិយាយថា “ប្រសិនបើអ្នកអាចមានលទ្ធភាព ដាក់វានៅក្នុងផ្ទះ វាជាការបង្ហាញដ៏អស្ចារ្យមួយ ពីព្រោះជា Top Choice របស់វេបសាយ AVS សម្រាប់ឆ្នាំ 2018”។

សម្រាប់ទូរទស្សន៍សាមសុង QLED 8Kនេះផងដែរនឹងមានវត្តមាននៅលើទីផ្សាកម្ពុជាក្នុងពេលឆាប់ៗនេះ៕