ព័ត៌មាន

ស្មាតហ្វូន ASUS ZenFone Max Pro M2 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែធ្នូនេះ

ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន៉ ASUS បញ្ជាក់ថាផ្លូវការថា ស្មាតហ្វូន ASUS ZenFone Max Pro M2 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែធ្នូខាងមុខនេះ។ ក្រុមហ៊ុននេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខនៅលើ Flipkart ។

image

ស្មាតហ្វូន Zenfone Max Pro M2 នេះភ្ជាប់ជាមួយនឹង Notch Display អេក្រង់ធន់រឹងមាំ Corning Gorilla Glass 6 ហើយវាថែមទាំងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ថែមទៀត។ ASUS ZenFone Max Pro M2 ត្រូវគេរំពឹងថានឹងមានអេក្រង់ទំហំ 6-3inch IPS LCD display ដែលមានកម្រិតភាពច្បាស់ Full HD+ ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core 14nm Qualcomm Snapdragon 660 AIE processor ហើយវាត្រូវគេរំពឹងថានឹងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13-megapixel ។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie​ ថែមទៀត៕