ព័ត៌មាន

សម្បកស្មាតហ្វូន Samsung Galaxy S10 ផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាត្រូវបែកធ្លាយ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 series ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០១៩ នេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2019 ខាងមុខនេះ។ ស្មាតហ្វូន Galaxy S10 series នឹងមាន ៤ ម៉ូដែលគឺ Galaxy S10, Galaxy S10 Lite, Galaxy S10 Plus និង Galaxy S10 5G ។ ស្មាតហ្វូននេះមានលេខម៉ូដែល SM-G73F, SM-G70F, SM-G75F និង SM-G75FC ។

 image

ស្មាតហ្វូន Galaxy S10 នឹងមានអេក្រង់ទំហំ 5.8-inch display ហើយវានឹងមានកាមេរ៉ាភ្លោះថែមទៀត។ សម្បកទូរស័ព្ទរបស់ស្មាតហ្វូន Galaxy S10 នេះគឺមានកាមេរ៉ាភ្លោះបញ្ឈរ ហើយវាមានភ្លើង LED flash និង heart rate sensor រួមជាមួយនឹងប្រព័ន្ធ fingerprint scanner ផងដែរ។ គែមខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមាន volume buttons និង power key ។

image

សម្រាប់បាតខាងក្រោមរបស់ស្មាតហ្វូន Galaxy S10 នេះគឺមាន 3.5mm audio jack និង USB-C port ។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹង external speaker ផងដែរ។ ស្មាតហ្វូន Galaxy S10 Plus នឹងទ្រទ្រង់នូវ Full HD+ resolution 2280 x 1080 pixels ។ Galaxy S10 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9820 chipset និងតំបន់ខ្លះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8150 chipset ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះក៏មានពណ៌ Gradient ផងដែរ៕