ព័ត៌មាន

បណ្តាញ 5G network ដំបូងបំផុតនៅក្នុងពិភពលោកនឹងដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េនៅសប្តាហ៍នេះ

ប្រទេសកូរ៉េខាងត្បូងនឹងយកឈ្នះសហរដ្ឋអាមេរិក និងចិនក្នុងការក្លាយជាប្រទេសដំបូងបំផុតដែលបញ្ចេញនូវបច្ចេកវិទ្យា 5G technology នេះ។ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៣ ធំនៅក្នុងប្រទេសកូរ៉េដូចជា SK Telecom, KT និង LG Uplus នឹងធ្វើការដាក់ពង្រាយនូវសេវាកម្មទូរគមនាគមន៍ជំនាន់ទី ៥ នេះនៅក្នុងសប្តាហ៍នេះដើម្បីបញ្ចេញនូវសញ្ញា 5G signals នៅក្នុងប្រទេសកូរ៉េ។

image

បច្ចេកវិទ្យា 5G technology នេះក៏ស្ទើរតែរងការខូចខាតនៅពេលដែលមានភ្លើងឆេះនៅសាខា Ahyeon branch ដែលជាក្រុមហ៊ុនមួយនៃ KT នៅក្នុងទីក្រុងសេអ៊ូលនោះ។ ការឆេះភ្លើងនេះនាំអោយមានការលុបចោលនូវការបង្ហាញនូវបណ្តាញ 5G demo sessions និងព្រឹត្តិការណ៍ជាច្រើននៅក្នុងសប្តាហ៍នេះ។

image

សម្រាប់ការដាក់ពង្រាយទៅលើបណ្តាញ 5G នេះគឺសម្រាប់ស្មាតហ្វូនដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះ។ សម្រាប់ក្រុមហ៊ុនចែកចាយទូរស័ព្ទនឹងចែកចាយនូវសេវាកម្ម 5G Services នេះដោយប្រើប្រាស់នូវ mobile routers – ដែលជាឧបករណ៍មួយសម្រាប់ភ្ជាប់ Wi-Fi ៕