ព័ត៌មាន

ប្រទេសកាណាដាចាប់ខ្លួននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei

អាជ្ញាធររបស់ប្រទេសកាណាដាទើបតែចាប់ខ្លួននូវនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ដែលធ្វើអោយមានការព្រួយបារម្ភអំពីភាពតានតឹងបន្ថែមទៀតរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះ។ សម្រាប់ផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមានការធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។​

 image

សន្ទស្សន៍ S&P500 e-mini នេះគឺមានប្រហែលជា ២% នៅចំណុចមួយនៃការជួញដូរនៅក្នុងទីផ្សារនៅអាស៊ីនៅព្រឹកនេះ ហើយវាមានការធ្លាក់ចុះមកត្រឹមតែ 0.7% ។ នាយកដ្ឋានយុត្តិធម៌របស់កាណាដានិយាយថា​ លោកស្រី Meng Wanzhou អនុប្រធានរបស់ក្រុមហ៊ុន Huawei ត្រូវចាប់ខ្លួននៅដើមខែនេះ ហើយនាងក៏ស្វែងរកនូវការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកផងដែរ។

image

ការចាប់ខ្លួននេះធ្វើឱ្យមានការប៉ះទង្គិចដ៏ធំរវាងមហាអំណាចសេដ្ឋកិច្ចធំៗពីរដែលមិនមែនត្រឹមតែពាក់ព័ន្ធទៅនឹងពន្ធគយនោះទេ ប៉ុន្តែវាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាផងដែរ៕

ប្រភព៖ https://sg.channelasia.tech/article/650506/canada-arrests-top-huawei-executive/