ព័ត៌មាន

HMD Global ត្រៀមដាក់លក់ស្មាតហ្វូនស៊េរីថ្មី Nokia 5.1 Plus ទៅកាន់អ៊ឺរ៉ុបនៅក្នុងតម្លៃ €259 (~$295)

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia X5 នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏ចាប់ផ្តើមដាក់លក់ស្មាតហ្វូន Nokia 5.1 Plus នេះនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាកាលពីប៉ុន្មានខែមុននេះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ចាប់ផ្តើមដាក់លក់ស្មាតហ្វូន Nokia 5.1 Plus នេះនៅក្នុងទីផ្សារនៅអ៊ឺរ៉ុបហើយ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវគេរាយការណ៍ថានឹងដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសជាច្រើនដូចជា Austria, Bulgaria, Czech Republic, Greece, Hungary, Poland, Romania, Russia, Serbia និង Ukraine ។ ស្មាតហ្វូន Nokia 5.1 Plus នឹងដាក់លក់នៅក្នុងអ៊ឺរ៉ុបជាមួយនឹងតម្លៃ €259 ប្រហែលជា $295 ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.86-inch display ជាមួយនឹង 2.5D curved glass ដែលមានកម្រិតភាពច្បាស់ HD+ screen resolution 720 x 1520 pixels និងកម្រិត aspect ratio 19:9 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 octa-core chipset រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ ស្មាតហ្វូន​ Nokia 5.1 Plus មានកាមេរ៉ាភ្លោះទំហំ f/2.0 aperture 13-megapixel + 5-megapixel និងកាមេរ៉ាខាងមុខទំហំ 8-megapixel ។ ស្មាតហ្វូននេះប្រើប្រាស់នូវ fingerprint scanner និង face unlock ។

សម្រាប់ការតភ្ជាប់វិញនោះ ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា 4G VoLTE, Dual-SIM, Wi-Fi 802.11 b/g/n/ac, Bluetooth v4.2, GPS, 3.5mm audio jack និង USB Type-C ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 8.1 Oreo និងថាមពលថ្ម 3,060mAh ។ ស្មាតហ្វូននេះអាចធ្វើការអាប់ដេតទៅកាន់ Android 9 Pie នៅចុងឆ្នាំនេះផងដែរ៕