ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A8s ដែលមានអេក្រង់មានរន្ធប្រហោងលើអេក្រង់នឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែធ្នូ

វាមានការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងបំផុតដែលនឹងប្រកាសបង្ហាញស្មាតហ្វូនដែលមានរន្ធប្រហោងនៅលើអេក្រង់នោះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញស្មាតហ្វូន Nova 4 ដែលមានរន្ធប្រហោងនៅលើអេក្រង់ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៧​ខែធ្នូខាងមុខនេះផងដែរ។ ពេលនេះ រូបភាព Poster របស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូន Galaxy A8s បង្ហញថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១០​ខែធ្នូខាងមុខនេះ។

image

Galaxy A8s គឺជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញខ្លួនកាលពីប៉ុន្មានខែមុននេះនៅពេលដែលប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A9s និង Galaxy A6s នៅក្នុងប្រទេសចិន។ រូបភាព Poster នេះទម្លាយថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងគណនី Weibo Account របស់ក្រុមហ៊ុន Samsung ផងដែរ។ ស្មាតហ្វូន Galaxy A8s នឹងមានរន្ធប្រហោងនៅលើអេក្រង់នៅផ្នែកខាងឆ្វេងជាមួយនឹងពាក្យថា “Real Galaxy” ។

image

ស្មាតហ្វូន Galaxy A8s នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 processor ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.39-inch display ដែលផលិតឡើងដោយ BOE ។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 25MP + 5MP + 10MP និងកាមេរ៉ាខាងមុខ 24MP selfie និងថាមពលថ្ម 3,400mAh ផងដែរ៕