ព័ត៌មាន

ការផលិតទ្រង់ទ្រាយធំនៃស្មាតហ្វូន Samsung Galaxy M10, M20 គឺចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងរបាយការណ៍ថ្មីៗនេះបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy M series របស់ខ្លួននៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។ ស្មាតហ្វូន Galaxy M នេះនឹងធ្វើការជំនួសវត្តមានរបស់ស្មាតហ្វូន Galaxy J, Galaxy On និង Galaxy C series ។

 image

ស្មាតហ្វូន Galaxy M10, Galaxy M20 និង Galaxy M30 ក៏មានពាក្យចចាមអារ៉ាមជាច្រើនផងដែរ។ 91 Mobiles អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ចាប់ផ្តើមនូវការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន Galaxy M10 និង Galaxy M20 ។ ការផលិតស្មាតហ្វូន  Galaxy M10 និង Galaxy M20 នេះគឺនៅក្នុងរោងចក្រ Noida របស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ Galaxy M នេះគឺជាប្រភេទថ្នាក់កណ្តាល។ ស្មាតហ្វូនដែលមានម៉ូដែល SM-M105F នឹងមានម៉េមូរីទំហំ 32GB / 64GB ។

image

ស្មាតហ្វូននេះនឹងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Dark Grey និង Blue ។ វាទើបតែបង្ហាញខ្លួននៅលើ Geekbench​ដែលនឹងបំពាក់នូវបន្ទះឈីប Exynos 7870 chipset រ៉េមទំហំ 3GB និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo OS ។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ LCD Display ។

Galaxy M20 និង Galaxy M30 មានលេខកូដ SM-M205F និង SM-M305F ដែលមានពាក្យចចាមអារ៉ាមថានឹងប្រើប្រាស់អេក្រង់ Infinity-U (u-shaped) notched displays ។ ស្មាតហ្វូន Galaxy M20 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7885 chipset និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo OS ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB/64GB ។ អេក្រង់ Infinity-U display នេះទ្រទ្រង់នូវកម្រិតភាពច្បាស់ Full HD+ resolution 2340 x 1080 pixels ។ សម្រាប់ស្មាតហ្វូន Galaxy M30 អាចនឹងមានម៉េមូរីទំហំ 64GB/128GB ៕