ព័ត៌មាន

បើបានប៉ះកាន់ស្មាតហ្វូន NOKIA 8.1 នេះ អ្នកប្រាកដជាចង់ទិញវាជាក់ជាមិនខាន! (វីដេអូ)

ថ្មីៗនេះ កំពូលស្មាតហ្វូន Nokia 8.1 ទើបតែប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ #ExpectMore event នៅក្នុងទីក្រុងឌូបៃ ហើយពេលនេះស្មាតហ្វូននេះក៏បង្ហាញខ្លួននៅក្នុងវីដេអូកាន់ប្រើប្រាស់ស្តែងៗតែម្តង។ អ្នកសារព័ត៌មានធំៗមកពី Cumputer Bild TV, Cellulare Magazine, HDBlog, Winfuture.de និង GSMOnline.PL ក៏ធ្វើការបង្ហោះវីដេអូរបស់ពួកគេផងដែរ។

 image

អ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យាជាច្រើនដែលស្ថិតនៅក្នុងព្រឹត្តិការណ៍នេះធ្វើការប្រកាសសម្ភោធន៍ស្មាតហ្វូននេះជាមួយនឹងការធ្វើតេស្តផ្ទាល់តែម្តង ហើយក៏បង្ហោះវីដេអូនេះនៅលើអនឡាញ។ តើអ្នកចង់កាន់ប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី Nokia 8.1 នេះដែរទេ? តោះចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖