ព័ត៌មាន

Samsung Galaxy Note 9 Alpine White និង alaxy S9+ Dual Tone Polaris Blue បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ យើងរាយការណ៍ថា Samsung ត្រៀមខ្លួនក្នុងការនាំយកនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Galaxy Note 9 ទៅកាន់ទីផ្សារប្រទេសឥណ្ឌា។ វាប្រហែលជាពណ៌ស First Snow White ហើយ។ ពេលនេះ ស្មាតហ្វូន Samsung Galaxy Note 9 ទទួលបាននូវពណ៌ Limited Edition Alpine White ខណៈពេលដែលស្មាតហ្វូន Galaxy S9 Plus ប្រើប្រាស់នូវពណ៌ Dual Tone Polaris Blue ។

image

ស្មាតហ្វូន Galaxy Note 9 មាន ៥ ពណ៌គឺ Alpine White, Ocean Blue, Midnight Black, Metallic Copper និង Lavender Purple ។ ចំណែកស្មាតហ្វូន Galaxy S9 Plus មាន 6 ពណ៌គឺ Polaris Blue, Burgundy Red, Midnight Black, Coral Blue, Lilac Purple និង Sunrise Gold ។ ស្មាតហ្វូនពណ៌ស Alpine White របស់ Galaxy Note 9 នេះលក់នៅក្នុងតម្លៃ Rs. 67,900 សម្រាប់ទំហំ 128GB ។

image

សម្រាប់ស្មាតហ្វូន Galaxy S9 Plus លក់នៅក្នុងតម្លៃ Rs. 64,900 ។ ស្មាតហ្វូនពណ៌ថ្មីទាំងពីរនេះអាចធ្វើការកម្មង់ទិញមុនបាននៅលើ Samsung Online Shop ចាប់ពីថ្ងៃទី ៧ ខែធ្នូនេះតទៅ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះគឺមិនមានការប្រែប្រួលនោះទេ៕