Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🎬 ពិតជាមិនធម្មតាមែន! ការវិលត្រលប់របស់ NOKIA ត្រឹមតែ ២ ឆ្នាំលក់ទូរស័ព្ទដល់ទៅ ៧០ លានគ្រឿង

December 11
05:25 pm 2018
Like and Share this page:

នៅក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះសម្រាប់ការវិលត្រឡប់នៃម៉ាកហីហោរបស់ NOKIA នោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global សម្រេចនូវគោលដៅនៃការពង្រីកម៉ាកយីហោនេះទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកនេះ ហើយម៉ាកយីហោ NOKIA ក៏ចាប់ផ្តើមល្បីឈ្មោះរន្ទឺ កក្រើកនៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកថែមទៀត។ លទ្ធផលនៃការលក់ទូរស័ព្ទរបស់ក្រុមហ៊ុន HMD Global នេះគឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងការលក់ដែលកើនឡើងរហូតដល់ទៅ ៧០ លានគ្រឿងដែលនេះគឺជាភាពរីករាយបំផុតនៃការសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ NOKIA ឡើងវិញនៅក្នុងទីផ្សារប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងពេលបច្ចុប្បន្ននេះ។  

 image

សម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូនស៊េរីថ្មី Nokia 8.1 នៅក្នុងទីក្រុងឌូបៃនោះ ក្រុមហ៊ុន HMD Global មានមោទនភាពក្នុងការប្រកាសបង្ហាញនូវព័ត៌មានលម្អិតអំពីភាពជោគជ័យរបស់ក្រុមហ៊ុននេះជាសាធារណៈតែម្តង។ លោក Britta Gerbracht ដែលជាអ្នកធ្វើទីផ្សាររបស់ម៉ាកយីហោ NOKIA នៅក្នុងប្រទេសអាល្លឺម៉ង់បញ្ជាក់ថា ទូរស័ព្ទ NOKIA គឺសម្រេចនូវតួរលេខនៃការលក់ដ៏អស្ចារ្យរបស់ខ្លួនគឺដល់ទៅ ៧០ លានគ្រឿងនៅក្នុងរយៈពេល ២ ឆ្នាំនេះ។

image

បើតាមការបញ្ជាក់របស់គេហទំព័រ WinFuture.de នេះ ចំនួននៃការលក់នេះគឺជាការសរុបនៃការលក់ស្មាតហ្វូន Android One ចុងក្រោយបំផុតរបស់ខ្លួន និងទូរស័ព្ទដែលមានតម្លៃថោករបស់ខ្លួន។ តាមការបញ្ជាក់របស់ Counterpoint Research នោះ​ ក្រុមហ៊ុននេះលក់ស្មាតហ្វូនបានដល់ទៅ ២៥ លានគ្រឿងនៅក្នុងចំណោម ៧០ លានគ្រឿងនេះ។ តួរលេខនៃការលក់ដ៏ភ្ញាក់ផ្អើលនេះក៏ធ្វើឱ្យម៉ាកយីហោ NOKIA ស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង ១០ នៅលើពិភពលោកដែលនេះគឺជាការសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុននេះ។

image

ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន NOKIA ស៊េរីថ្មីរបស់ក្រុមហ៊ុននេះក៏មានការពេញនិយម និងគាំទ្ររខ្លាំងនៅលើទីផ្សារជាមួយនឹងការជឿជាក់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ ខណៈពេលដែលម៉ាកយីហោ NOKIA គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោកនោះ ក្រុមហ៊ុន HMD Global និយាយថា នៅក្នុងការសហការរបស់ពួកគេជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Google កាន់តែធ្វើឱ្យអ្នកប្រើប្រាស់មានការជឿជាក់ទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន និងគុណភាពនៃការប្រើប្រាស់បានយូរថែមទៀត។

លោក​ Gerbracht និយាយថា កម្មវិធី Android One program នេះជួយអោយក្រុមហ៊ុននេះទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត និងការទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនកាន់តែមានភាពងាយស្រួលបំផុត។ ជាមួយនឹងកម្មវីធី Android One នេះ ក្រុមហ៊ុន NOKIA នាំយកនូវប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតសម្រាប់ស្មាតហ្វូនរបស់ពួកគេដែលមានន័យថាសូម្បីតែម៉ូដែលជំនាន់មុនៗក៏បំពាក់នូវមុខងារថ្មីជាច្រើន កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពជាច្រើនថែមទៀត។ បន្ថែមពីនេះទៀតនោះ​ ក្រុមហ៊ុន NOKIA និយាយថា អ្នកប្រើប្រាស់ជាមធ្យមប្រើស្មាតហ្វូនរបស់ពួកគេប្រហែលជារយៈពេល ២ ឆ្នាំ។

ផ្នែកមួយនៃភាពជោគជ័យរបស់ម៉ាកយីហោ NOKIA គឺដោយសារតែអ្នកប្រើប្រាស់ស្មោះស្ម័គ្រទៅលើម៉ាកយីហោមួយនេះតែម្តង។ សម្រាប់អាយុជាមធ្យមនៃអ្នកប្រើប្រាស់ស្មាតហ្វូន NOKIA គឺជាមនុស្សដែលមានអាយុចាប់ពី ៣៥ ឆ្នាំដល់ ៤០ ឆ្នាំ។ សម្រាប់ក្រុមមនុស្សដែលមានវ័យ ៣៥ ឆ្នាំដល់ ៤០ ឆ្នាំនេះធ្លាប់ដឹងអំពីសមត្ថភាពប្រើប្រាស់នៃទូរស័ព្ទ NOKIA ជាមួយនឹងប្រភេទម៉ូដែល N-series និង Lumia series ។ ក្រុមមនុស្សទាំងនេះ ៨០% គឺជាមនុស្សប្រុស។ ក្រុមហ៊ុន NOKIA ក៏ចង់ផ្តោតទៅលើទីផ្សារសម្រាប់យុវវ័យដែលមានអាយុក្រោម ២០ ឆ្នាំវិញ។ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ក៏ធ្វើការសហការជាមួយនឹង e-sports ដែលកំពុងតែមានការពេញនិយមខ្លាំងក្លាបំផុតនៅក្នុងចំណោមក្មេងៗនោះ។

ដើម្បីទទួលបាននូវតួរលេខនៃការលក់ខ្ពស់នោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនគឺពឹងផ្អែកទៅលើស្មាតហ្វូនដែលមានតម្លៃថោកសមរម្យ ហើយសម្រាប់ក្រុមហ៊ុន NOKIA ក៏មិនខុសប្លែកគ្នាផងដែរ។ ក្រុមហ៊ុននេះរកឃើញថា ភាពពេញនិយមសម្រាប់ស្មាតហ្វូន NOKIA គឺទៅលើ Android One ដែលមានតម្លៃសមរម្យនោះ។ វាគឺជាស្មាតហ្វូន NOKIA 6.1 ដែលក្លាយជាស្មាតហ្វូនមួយមានការពេញនិយមខ្លាំងនៅលើទីផ្សារនៅក្នុងពិភពលោកនេះ។ ស្មាតហ្វូន Nokia 7 Plus ក៏ជាម៉ាកយីហោស្មាតហ្វូនដែលលក់ដាច់បំផុត​របស់ក្រុមហ៊ុននេះ ខណៈពេលដែលស្មាតហ្វូន Nokia 3.1 នេះគឺមានការពេញនិយមជោគជ័យខ្លាំងនៅលើទីផ្សាររបស់អាល្លឺម៉ង់ផងដែរ។ ដើម្បីធ្វើឱ្យអតិថិជនមានការពេញចិត្តក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនរបស់ពួកគេទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ក៏ខិតខំយ៉ាងខ្លាំងនៅក្នុងការនាំយកនូវមុខងារថ្មី និងការអាប់ដេតទៅកាន់ប្រព័ន្ធកម្មវិធី Software ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google ផងដែរ។

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2282
Yesterday : 7393
This Month : 178196
Last Month : 224450
Total Visitor : 16936267