ព័ត៌មាន

អស្ចារ្យមែន ព្រឹត្តិការណ៍នៅឌូបៃ! HMD សម្ភោធន៍កំពូលស្មាតហ្វូន NOKIA 8.1 ដ៏ស្រស់ស្អាត! ចង់ដឹងទេថា ស្មាតហ្វូននេះមានចំណុចពិសេសអ្វីខ្លះទៅ?

នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន #ExpectMore ដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រារព្ធនៅក្នុងទីក្រុងឌូបៃនេះគឺជាការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia 7 Plus ឬ Nokia 7X នោះដែលមានឈ្មោះហៅថា Nokia 8.1 ។ នេះគឺជាកំពូលស្មាតហ្វូនដែលមានការរចនារូបរាងយ៉ាងប្រណិតជាមួយនឹងការប្រើប្រាស់កញ្ចក់នៅខាងមុខ និងខាងក្រោយដែលពិតជាស្រស់ស្អាតទាក់ទាញបំផុត។ បើក្រឡកមើលទៅគែមរបស់ស្មាតហ្វូននេះគឺផលិតឡើងពីអាលុយមីញ៉ូមដ៏រលើបរលោងងាយស្រួលកាន់ប្រើប្រាស់នៅក្នុងដៃបំផុត។ ស្មាតហ្វូនស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Blue Silver, Steel Copper និង​Iron Steel ដ៏ស្រស់ស្អាតទាក់ចិត្តមនុស្សគ្រប់វ័យ។

image

ស្មាតហ្វូនដ៏ស្រស់ស្អាតនេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 710  ជាមួយនឹងអង្គគណនាចំនួន ៨ គ្រាប់ដែលធ្វើឱ្យល្បឿនរបស់វាលឿនដល់ទៅ 2.2GHz ថែមទៀត។ បន្ទះឈីបនេះភ្ជាប់ជាមួយនឹងការគណនាស្មុគស្មាញកម្រិតខ្ពស់សម្រាប់បង្កើនប្រសិទ្ធិភាពនៅក្នុងការថតរូបភាព​ និងការបង្ហាញនៅលើអេក្រង់កម្រិត HDR 10 ថែមទៀត។

ស្មាតហ្វូន Nokia 8.1 នេះមានអេក្រង់ប្រភេទ LCD Full HD + ដែលមានទំហំ 6.18 inch ជាមួយនឹងកម្រិតសមាមាត្រអេក្រង់ធំដល់ទៅ 18.7: 9 ។ អេក្រង់នេះទ្រទ្រង់នូវកម្រិតពន្លឺដល់ទៅ 500nits ដែលងាយស្រួលនៅក្នុងការមើលទស្សនាអ្វីមួយនៅក្រោមពន្លឺថ្ងៃដោយគ្មានចំណាំងផ្លាតនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ប្រើប្រាស់នូវបច្ចេកវិទ្យា Pure display technology សម្រាប់បើកដំណើរការនូវមុខងារ HDR 10 និងការពង្រឹងទៅលើកម្រិត Contrast ផ្តល់នូវរូបភាពច្បាស់ល្អសម្រាប់ការទស្សនា និងការកម្សាន្តរបស់អ្នកថែមទៀតផង។

 image

លក្ខណៈពិសេសសំខាន់បំផុតនៃស្មាតហ្វូននេះគឺបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធកាមេរ៉ារបស់វាដែលភ្ជាប់ជាមួយនឹង ZEISS lenses និងសេនស័រ IMX 363 sensor 12MP + 13MP របស់ក្រុមហ៊ុន Sony និងកាមេរ៉ាខាងមុខ Selfie ទំហំដល់ទៅ 20MP ដែលអាចធ្វើការបញ្ចូលនូវ 4 Pixels ទៅជាមួយបានវាពិតជាផ្តល់នូវរូបភាពដ៏ល្អឥតខ្ចោះបំផុត។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះមានទំហំដល់ទៅ 3500 mAh ដែលធានានៅក្នុងការប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនតាមរយៈឆ្នាំងសាក 18W charger នេះផងដែរ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 8.1

  • វិមាត្រ: 154.8 x 75.76 x 7.97 mm

  • ទម្ងន់: 180g

  • អេក្រង់: 6.18’’ Full HD+ PureDisplay, 18.7:9, Corning® Gorilla® Glass, 2.5D Glass

  • បន្ទះឈីប: Qualcomm Snapdragon 710, Adreno 616 GPU

  • ម៉េមូរី: 4 GB LPPDDR4x, 64 GB e-MMC 5.1, អាចធ្វើការបន្ថែមនូវ MicroSD ដល់ទៅ 400GB

  • កាមេរ៉ា: កាមេរ៉ាខាងក្រោយភ្លោះ: 12 MP 1/2.55’’, 1.4um pixels, OIS 2PD + 13 MP FF, កាមេរ៉ាខាងមុខ: Adaptive 20 MP FF/0.9um, Dual Hi-Cri flash

  • សេនស័រ: Ambient light sensor, Proximity sensor, Accelerometer (G-sensor), E-compass, Gyroscope, Fingerprint sensor (rear), NFC

  • ការតភ្ជាប់: LTE Cat. 6, 2CA, L+L, VoLTE, VoWiFi, WiFi b/g/n, Bluetooth® 5.0, GPS/AGPS+GLONASS+Beidou, 3.5 mm connector, USB Type-C 2.0 cable

  • មុខងារពិសេសបន្ថែម: Nokia OZO surround sound capture, Single speaker + smart amplifier

  • ថាមពលថ្ម: 3500 mAh, 18W charger

  • ប្រព័ន្ធប្រតិបត្តិការ: Android 9 Pie

  • ពណ៌: Blue/Silver, Steel/Copper, Iron/Steel

  • តម្លៃ (ទីផ្សារអន្តរជាតិ): €399

ពេលនេះ ស្មាតហ្វូន NOKIA 8.1 ចាប់ផ្តើមទទួលនូវការកម្មង់ទិញមុនហើយ សម្រាប់ការដាក់លក់ជាផ្លូវការនៅសម្រាប់ទីផ្សារពិភពលោកនោះគឺនៅថ្ងៃទី ១៥ ខែធ្នូនេះ៕