ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទទួលបានប៉ាតង់ក្នុងការរចនាស្មាតហ្វូនដែលមានអេក្រង់ពេញសម្រាប់ NOKIA 2.1, 3.1 PLUS និង 5.1

ការិយាល័យកម្មសិទិ្ធបញ្ញារបស់សហភាពអឺរ៉ុបឬ EUIPO ផ្តល់នូវប៉ាតង់សម្រាប់ការរចនាស្មាតហ្វូនដែលមានអេក្រង់ពេញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាHMD កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ។ ស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ពេញគែមនេះមានដូចជា Nokia 2.1, Nokia 5.1 និង  Nokia 3.1 Plus ។

 image

ស្មាតហ្វូន Nokia 2.1 និង5.1 ទើបតែប្រកាសបង្ហាញនៅក្នុងខែឧសភានៅក្នុងទីក្រុងម៉ូស្គូ។ សម្រាប់ការរចនានៃប៉ាតង់របស់ស្មាតហ្វូន Nokia 2.1​ត្រូវបានដាក់ស្នើរនៅថ្ងៃទី ៧ ខែឧសភា និងទទួលបានសិទ្ធិនៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះនៅក្រោមលេខនៃការរចនា​005259843-0001 ។

image

សម្រាប់ប៉ាតង់នៃការចនាទៅលើស្មាតហ្វូន Nokia 3.1 Plus គឺដាក់ស្នើរនៅថ្ងៃទី ២៤ ខែកញ្ញា ហើយវាទទួលបានសិទ្ធិនៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៨ នេះនៅក្រោមលេខនៃការរចនា​​ 005654910-0001 ៕