ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 9 (NOKIA OLYMPIC) នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប SNAPDRAGON 845

ស្មាតហ្វូន Nokia Mobile ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 8.1 របស់ខ្លួន។ ពេលនេះ ក្រុមហ៊ុននេះក៏ប្រហែលជាត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែលមួយទៀតដែលមានឈ្មោះថា Nokia Olympic ដែលមានកាមេរ៉ា ៥ គ្រាប់ដែលមានឈ្មោះហៅថា Nokia 9 នោះ។

image

គេហទំព័រ LoveNokia បញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងមានបន្ទះឈីប Snapdragon 845 ជាជាងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ។ ប្រសិនបើស្មាតហ្វូន Nokia Olympic ឬ Nokia 9 បង្ហាញខ្លួនជាម៉ូដែល Nokia 8.1 + ឬNokia 8.1 PureView នោះ វាគឺជាជំនាន់បន្ទាប់របស់ Nokia 8 Sirocco ។

image

ស្មាតហ្វូណ Nokia 9  ឬ  Olympic នេះប្រហែលជាមិនទាន់បង្ហាញខ្លួននោះនៅក្នុងឆ្នាំនេះ ប៉ុន្តែស្មាតហ្វូននេះប្រហែលជាមិនរង់ចាំពេលវេលាយូរនោះទេដោយសារតែស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia តែងតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនជាច្រើនគឺមានការពេញនិយមខ្លាំងណាស់ ហើយវាធ្វើឱ្យក្រុមហ៊ុន HMD រកប្រាក់ចំណូលបានច្រើនថែមទៀតផងដែរ៕