ព័ត៌មាន

ស្មាតហ្វូន NOKIA 8.1 ដាក់អោយកម្មង់ទិញមុននៅប្រទេសហ្វាំងឡង់

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 8.1 ដាក់អោយធ្វើការកម្មង់ទិញមុននៅក្នុងប្រទេសទឹកដីកំណើតរបស់ខ្លួនហើយ។ ស្មាតហ្វូននេះបង្ហាញខ្លួនមុនគេនៅក្នុងប្រទេសចិន ប៉ុន្តែពេលនេះវាក៏វិលត្រឡប់ទៅកាន់ទីផ្សាររបស់ប្រទេសហ្វាំងឡង់វិញហើយ។

image

image

ក្រុមហ៊ុនលក់រាយនៅក្នុងប្រទេសហ្វាំងឡង់ verkkokauppa.com ប្រកាសអំពីការកម្មង់ទិញមុននៅលើគេហទំព័ររបសខ្ឡួន។ ស្មាតហ្វូននេះមានពណ៌ Steel/Copper ដែលមានម៉េមូរីទំហំ 64GB ហើយតម្លៃរបស់វាប្រហែលជា €600 ។ ក្រុមហ៊ុន Verkkokauppa និយាយថា ស្មាតហ្វូននេះនឹងធ្វើការចែកចាយនៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០១៩ ខាងមុខនេះ៕