ព័ត៌មាន

TELECOMS.COM បញ្ជាក់ថា NOKIA នៅប៉ុន្មានសប្តាហ៍នេះគឺពិតជាអស្ចារ្យមែនទែន!

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA របស់ហ្វាំងឡង់គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗនៅក្នុងពិភពលោកដែលធ្វើការនៅលើបច្ចេកវិទ្យា 5G នោះ។ ក្រុមហ៊ុនបណ្តាញ networks ធំបំផុតនៅក្នុងខណៈពេលនេះគឺក្រុមហ៊ុន Huawei ក៏មានការប្រឈមមុខទៅនឹងបញ្ហាដ៏ធំមួយដែលធ្វើឱ្យក្រុមហ៊ុន NOKIA មានផលចំណេញយ៉ាងខ្លាំង!

image

តាមការបញ្ជាក់ពីក្រុមហ៊ុនជំនាញ Telecoms.com បញ្ជាក់ថា នៅក្នុងប៉ុន្មានសប្តាហ៍នេះ ក្រុមហ៊ុន NOKIA គឺពិតជាមានសំណាងមែនទែនខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរគឺ Ericsson និង​ Huawei គឺស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកនោះ។

image

នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ចិននោះ ឬពាក់ព័ន្ធទៅនឹងចារកម្មមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ក្រុមហ៊ុន Huawei កាលពីសប្តាហ៍មុននេះក៏មានការចាប់ខ្លួន CFO របស់ក្រុមហ៊ុន Huawei នៅកាណាដាពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មនៅអ៊ឺរ៉ង់។ Huawei ពេលនេះពិតជាប្រឈមមុខទៅនឹងបញ្ហាដ៏ពិបាក ហើយវាក៏ផ្តល់ផលចំណេញសម្រាប់ NOKIA ផងដែរ។

Ericsson របស់ស៊ុយអ៊ែតនេះនៅក្នុងប៉ុន្មានសប្តាហ៍នេះគឺមានបញ្ហាជាច្រើនបណ្តាលមកពីការដាច់ចរន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស និងផ្នែកជាច្រើននៅអាស៊ីនោះ។ ចំណែក NOKIA វិញនៅក្នុងសប្តាហ៍នេះគឺដំណើរការយ៉ាងរលូនជាមួយនឹងការសាងកេរ្ត៍ឈ្មោះល្បីល្បាញទៅកាន់ពិភពលោក៕