ព័ត៌មាន

ដឹងតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus ហើយ! តម្លៃម៉ាល្មមប្រើប្រាស់ត្រឹមតែ $179 ថែមជូនកាដូកប់ម៉ង់!!!

តើអ្នកនៅចាំទេ? នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA សម្ភោធន៍ស្មាតហ្វូនស៊េរីរបស់ខ្លួនគឺ Nokia 3.1 Plus ដែលមានអេក្រង់ធំ រូបរាងកាលីបទាន់សម័យស្រស់ស្អាត ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងថាមពលថ្មប្រើប្រាស់បានដល់ទៅ ២ ថ្ងៃនៅក្នុងព្រឹត្តិការណ៍មួយនៅប្រទេសចិន ហើយក្រុមហ៊ុន Suning Tesco ក៏ចាប់ផ្តើមទទួលការកម្មង់ទិញយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រម៉ាកយីហោស្មាតហ្វូន NOKIA នៅថ្ងៃដដែលនេះផងដែរ។

 image

នេះបង្ហាញថា NOKIA នៅតែមានការគាំទ្រ និងជឿជាក់ខ្លាំងទៅលើគុណភាពប្រើប្រាស់របស់វា។​ អ្វីដែលបង្ហាញកាន់តែច្បាស់ជាងនេះទៀតនោះ តាមការបញ្ជាក់របស់គេហទំព័រ notebookcheck.net បង្ហាញថា ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះក្រោមការដឹកនាំរបស់ HMD Global ការនាំចេញទូរស័ព្ទ NOKIA គឺមានរហូតដល់ទៅ 70 លានគ្រឿងដែលធ្វើឱ្យម៉ាកយីហោ NOKIA ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើពិភពលោក។ ថ្មីនេះតាមការរយៈការស្ទង់មតិនៅក្នុងប្រទេសស្វីសរបស់ក្រុមហ៊ុន Comparis បញ្ជាក់ថា ម៉ាកយីហោ NOKIA មានភាពល្បីល្បាញស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៅក្នុងប្រទេសនេះផងដែរ។

image

ត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ ស្មាតហ្វូន NOKIA 3.1 Plus ក៏មានវត្តមានមកដល់ប្រទេសកម្ពុជាហើយ! នៅថ្ងៃនេះ​ ក្រុមហ៊ុន HMD Global ប្រកាសដាក់លក់ស្មាតហ្វូនស៊េរីថ្មីនេះជាផ្លូវការជាមួយនឹងតម្លៃពិសេសត្រឹមតែ $179 តែប៉ុណ្ណោះ រួមជាមួយនឹងការថែមជូនកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតដូចជាសម្បកការពារទូរស័ព្ទ អេក្រង់ការពារឆ្កូត និងដបទឹកដ៏ស្រស់ស្អាតមួយផងដែរ។​ ការបន្ថែមជូននេះគឺចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។

image

តើនៅរង់ចាំអីទៀត? សូមមកទទួលយកស្មាតហ្វូនស៊េរី NOKIA 3.1 Plus នេះរួមជាមួយនឹងកាដូជាច្រើនដ៏សន្ធឹកសន្ធាប់នេះនៅតាមហាងចែកចាយដែលជាដៃគូរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅក្នុងប្រទេសកម្ពុជា! កុំឱ្យឱកាសនេះកន្លងផុតអី! ក្លាយជាម្ចាស់ស្មាតហ្វូន NOKIA 3.1 Plus មុនគេ ប្រើប្រាស់មុនគេ កាលីបទាន់សម័យមុនគេភ្លាមទៅ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕

image

លក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន NOKIA 3.1 Plus

Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ Nokia 3.1 Plus នេះបំពាក់នូវថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។

image

សម្រាប់កាមេរ៉ាវិញនោះគឺម៉ាអ៊េមតែម្តង។ Nokia 3.1 Plus នេះបំពាក់នូវបច្ចេកវិទ្យានៃការថតរូបភាពកម្រិតខ្ពស់ដែលកាមេរ៉ាខាងក្រោយភ្លោះមានទំហំ  13 MP Phase Detection Auto Focus+ 5MP Sensor ជាមួយនឹងបច្ចេកវិទ្យា Depth-Sensing Imagine ដែលនាំយកនូវមុខងារ Bokeh Effects ដ៏ស្រស់ស្អាតជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលកំពុងតែថតជាមួយនឹងល្បឿនលឿន និងការចាប់រូបភាពបានស្រស់ស្អាតនៅក្នុងទីងងឹតនោះ។ ចំណែកកាមេរ៉ា Selfie របស់ស្មាតហ្វូននេះមានទំហំ 8MP Wide-angle ដែលពិតជាច្បាស់នៅក្នុងការទស្សនាថែមទៀតផងដែរ។

image

បើក្រឡេកមើលទៅលើការរចនាស្មាតហ្វូន Nokia 3.1 Plus នេះវិញនោះគឺពិតជាទាក់ទាញខ្លាំងមែនទែនដោយសារតែស្មាតហ្វូននេះមានតួខ្លួនធ្វើពីអាលុយមីញ៉ូមរឹងមាំបំផុតក្នុងការប្រើប្រាស់។ វាភ្ជាប់ជាមួយនឹងកញ្ចក់ប្រភេទ 2.5D ដែលធ្វើឱ្យងាយស្រួលនៅក្នុងការកាន់ថែមទៀត។

image

សម្រាប់ការទូទាត់ទិញទំនិញវិញនោះ Nokia 3.1 Plus នេះភ្ជាប់ជាមួយនឹងកម្មវិធីទូទាត់ថ្មីបំផុតដែលស្រដៀងគ្នាទៅនឹង Google Pay ផងដែរ។ ស្មាតហ្វូន Nokia 3.1 Plus របស់អ្នកគឺបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ដោយសារតែស្មាតហ្វូននេះមានការអាប់ដេតជាប្រចាំទៅលើប្រព័ន្ធសុវត្ថិភាពរបស់វារយៈពេលដល់ទៅ 3 ឆ្នាំ។ Nokia 3.1 Plus នេះស្ថិតនៅក្នុងគម្រោង Android One ដែលនាំយកនូវកម្មវិធី Software ថ្មីចុងក្រោយបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។ សម្រាប់ Interface របស់ស្មាតហ្វូននេះគឺងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានភ្ជាប់ជាមួយនឹងកម្មវិធី Apps ជាច្រើន ហើយឥតគិតថ្លៃថែមទៀត។ អ្នកអាចធ្វើការរក្សាទុកនូវរូបភាពជាច្រើនរបស់អ្នកគ្មានដែនកំណត់ជាមួយនឹងកម្មវិធី Google Photo ហើយអ្នកអាចប្រើប្រាស់ជាមួយនឹងរបកគំហើញនៃបច្ចេកវិទ្យាចុងក្រោយរបស់ Google បានជាច្រើនទៀតដូចជាជំនួយការឆ្លាតវៃ Google Assistant ថែមទៀត៕