ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ស្នើសុំឈ្មោះ Rize 10, 20, 30 សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលនៅលើទីផ្សារ តាមការបញ្ជាក់របស់ Sammobile នោះ ក្រុមហ៊ុននេះធ្វើការស្នើសុំនូវឈ្មោះ Rize10, Rize20, និង Rize30 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ។

 image

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A series និង M series នៅក្នុងពេលឆាប់ៗនេះផងដែរ។ ស្មាតហ្វូនត្រកូល M series នេះគឺជាម៉ូដែល Galaxy M10 និង M20 ហើយពេលនេះគឺដល់ពេលនៃការប្រើប្រាស់ឈ្មោះ Rize series ។

វាក៏មានការបញ្ជាក់ថា នៅពេលខាងមុខនេះវានឹងមានម៉ូដែលជាច្រើនទៀតដែលនឹងមានឈ្មោះហៅថា Rize 50, Rize 60 និង Rize 70 ។ គួរបញ្ជាក់ផងដែរថា​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនជាច្រើនដូចជា Galaxy A, Galaxy Z និង Galaxy M series ៕