ព័ត៌មាន

ថ្មីទៀតហើយ!!! OPPO បញ្ចេញ F9 ពណ៌ថ្មីដ៏ទាក់ទាញ រួមនឹងបណ្ណធានាកាន់តែពិសេសបន្ថែមទៀត!

ក្រុមហ៊ុន OPPO កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ជាក់ស្តែងគឺមួយរយៈចុងក្រោយនេះគឺ ម៉ូដែល F9។ F9 ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនទាំងរូបរាង គុណភាព តម្លៃ និងជាពិសេសទៅទៀតនោះគឺពណ៌របស់ F9 តែម្តង។ F9 មាន ៣ ពណ៌​សម្រាប់​ជ្រើសរើសគឺ ពណ៌ខៀវ(Twilight Blue) ពណ៌ក្រហម(Sunrise Red) ពណ៌ស្វាយ(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានការគាំទ្រយ៉ាងច្រើនទៅលើពណ៌របស់OPPO F9 ពេលនេះក្រុមហ៊ុនក៏បានត្រៀមចេញពណ៌ថ្មីសម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងនោះគឺពណ៌បៃតង (Jade Green)​។

image

OPPO F9 ពណ៌បៃតង (Jade Green) ត្រូវបានគេដឹងថាវាជាពណ៌មានចំនួនកំណត់ (Limited Edition) ប៉ុន្តែតម្លៃរបស់វាមិនបានផ្លាស់ប្តូរនោះទេ គឺនៅក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិកដដែល។  ជាពិសេសទៅទៀតពណ៌បៃតង (Jade Green) ពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងការរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។  Jade Green ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង។

image

 

ស្របពេលដែលក្រុមហ៊ុន OPPO ត្រៀមចេញនូវម៉ូដែល F9 ពណ៌ថ្មី ក្រុមហ៊ុនក៏ទើបតែបានផូសត៍លើផេកផ្លូវការរបស់ខ្លួនអំពីបណ្ណធានាពិសេសថ្មីបន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន។ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨​​ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ឬខូចខាត អតិថិជនអាចប្រើ​បណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។ ប៉ុន្តែបើមានការបាត់បង់នូវបណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។

image

ជាក់ស្ដែង យើងក៏ដឹងដែរថាឱកាសបុណ្យណូអែល(គ្រិស្មាស)  ក៏ដូចជាបុណ្យចូលឆ្នាំសកល កំពុងខិតជិតមកដល់នោះ អ៊ីចឹងសម្រាប់អ្នកដែលត្រូវការទិញកាដូជូនមនុស្សជាទីស្រឡាញ់ ឬទិញរបស់សម្រាប់ជាការលើកទឹកចិត្តឱ្យខ្លួនឯង OPPO F9 Jade Green ពិតជាជម្រើសមួយដ៏សមគួរសម្រាប់លោកអ្នក ដែលនេះជាកាដូពីរពី OPPO គឺ F9 ពណ៌ថ្មី និងការថែមជូនបណ្ណធានាសម្រាប់ការប្ដូរអេក្រង់ថ្មីមួយដង។

ពេលនេះមកដឹងពីចំណុចពិសេសរបស់ OPPO មានលក្ខណៈពិសេសៗដូចជា

– អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ 6.3″ FHD+

– ថាមពលថ្មទំហំធំ 3500mAh + បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម​ 5 នាទី និយាយបាន​ 2 ម៉ោង

– បច្ចេកវិទ្យា AI Beauty​ 2.1 ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត

– បច្ចេកវិទ្យាដោះសោរដោយការស្គែនមុខ (Facial Unlock)

– កាមេរ៉ាមុខ 25MP កាមេរ៉ាក្រោយ 16MP+2MP

– រចនាពណ៌បែប Gradient ដ៏ថ្មីសន្លាង

– ColorOS 5.2 + Android 8.1

– Ram 6GB + Rom 64GB

តាមរយៈពណ៌ថ្មីរបស់ F9 បូករួមជាមួយបណ្ណធានាអេក្រង់រយៈពេល ៦ ខែ បន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន និងចំណុចពិសេសៗរបស់ម៉ូដែល F9 ហើយតម្លៃត្រឹមតែ ៣៣៩ ដុល្លារអាមេរិក នោះអាចធ្វើឱ្យអ្នកទាំងអស់គ្នាពិចារណាបានថា OPPO F9 ពិតជាកាដូដ៏សាកសមសម្រាប់ខ្លួនឯងឬមនុស្សដែលខ្លួនស្រឡាញ់ក្នុងថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំសកលក្នុងឆ្នាំនេះ៕ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ OPPO បាន៖ https://www.facebook.com/OPPOCAMBODIA/