ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10+ 5G Version (SM-G977) អាចនឹងបង្ហាញខ្លួននៅខែមិថុនា ២០១៩

វាមានពាក្យចចាមអារ៉ាមជាច្រើនអំពី 5G version របស់ស្មាតហ្វូន Galaxy S10+ នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អំពីស្មាតហ្វូននេះជាផ្លូវការនៅឡើយទេ។ នៅក្នុងព័ត៌មានចុងក្រោយនេះបង្ហាញថា ស្មាតហ្វូនដែលមានលេខម៉ូដែល SM-G977 គឺមានការផ្ទៀងផ្ទាត់ និងអនុម័តជាលើកដំបូងបំផុត។

 image

សម្រាប់ 5G model ត្រូវគេប្រទះឃើញថានឹងមានលេខកូដ SM-G977U និង SM-G977N model ខណៈពេលដែលសម្រាប់ទីផ្សារនៅអ៊ឺរ៉ុបគឺមានលេខកូដ SM-G977F. ។ ស្មាតហ្វូន 5G Galaxy S10+ អាចនឹងមានវត្តមាននៅលើទីផ្សារនៅក្នុងខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។

ស្មាតហ្វូន 5G Galaxy S10+ នេះអាចទ្រទ្រង់នូវ 5G Network នៅក្នុងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ Galaxy S10 Lite (SM-G970), Galaxy S10 (SM-G973) និង Galaxy S10+ (SM-G975) អាចនឹងដាក់លក់នៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ ប៉ុន្តែវត្តមានរបស់ 5G នៅតែមិនទាន់ដឹងនៅឡើយ៕