ធ្លាប់ស្គាល់ Android Studio ពីមុនមកទេ ? តើអ្នកមានបំណង ចង់បង្កើតរបស់ថ្មីដែលជារបស់អ្នកទេ ធ្លាប់ចង់ក្លាយជាអ្នក បង្កើតកម្មវិធីទូសព្ទដែររឺទេ ?
ដើម្បីចាប់ផ្តើមបាន អ្នកត្រូវតែដឹង រឺ មកស្គាល់ពី Requirement ខ្លះៗ ពីការរៀបចំ Environment និង Tool ក្នុងការ ចាប់ផ្តើម បង្កើត Mobile App របស់អ្នក ។
ងត្រូវ Install កម្មវិធីមួយចំនួនដូចជា : Android Studio , Android software development kit (SDK) នឹង Java Development Kit (JDK).
តោះចាប់ផ្តើម ជំហាន និងតាមដំណាក់កាល ជាមួយគ្នា ……
១ ទាញយក files សំរាប់ Install
ត្រូវចាំថាដើម្បី សរសេរកូត Java នៅក្នុងម៉ាសុីនកុំព្យូទ័ររបស់អ្នកបាន យើងត្រូវតែ Download Java Development Kit ជាមុនសិន ។ ត្រូវ Install JDK ជាមុនសិន បន្ទាប់មកយើងអាច Install Android Studio ។ សំរាប់ការដំឡើង JDK អ្នកត្រូវពិនិត្យ Vesion និង Requirement អោយបានត្រឹមត្រូវជាមួយម៉ាសុីនកុំព្យូទ័រ Operation System (OS) រឺ Processor របស់អ្នក ឧទាហរណ៏ (X32,x64..)
ចុចទីនេះដើម្បីទៅកាន់ Download File ។
២ ដំឡើង Android Studio
វាមិនជាបញ្ហាលំបាក រឺ មានឧបសគ្គ អ្វីទេ ក្នុងការដំលើង Android Studio នឹង Compenent មួយចំនួនទេ ។ បុន្តែ អ្នកត្រូវចាំថា យើងនិងមិនអាចធ្វើ អ្វីបានទេ បើសិនជា អ្នកមិនបានដំលើង Java ។ នៅពេលដែលមាន Java នៅក្នុង កុំព្យទ័ររបស់អ្នក យើងនិង កាត់បន្ថយជំហានមួយចំនួនក្នុងការដំឡើង ដោយអ្នកគ្រាន់តែ ចុច Next Next តាមជំហាននីមួយ ៗ
ជាទូទៅ នៅពេលអ្នកដំឡើងតាមជំហានចប់ វានិងបង្កើ File នៅក្នុង AppDataLocal
ការ Install គឺងាយស្រួល និងមិនមានការលំបាកអ្វីទេ បុន្តែ អ្នកនិងត្រូវចំណាយពេលរងចាំ យូរបន្តិច អាស្រ័យតាម Internet របស់អ្នក ក្នុងការ Download File Install និង ទាញយក Compenent មួយចំនួន នៅពេលដំណើរការដំឡើង ។
Welcome to Android Studio ចាប់ផ្តើម Project ដំបូងរបស់អ្នក ឥលូវនេះ
បន្ទាប់ពីការដំលើង រួចរាល់ អ្នកអាចចាប់ផ្តើម Project របស់អ្នកបានហើយនៅពេលនេះ ….
១ ដាក់ឈ្មោះ Project របស់អ្នក
ដើម្បីដាក់ឈ្នោះ អ្នកត្រូវ ចុច លើផ្នែកខាងឆ្វេង និង លើបំផុត ដែល មាន File > New > New Project អ្នកនិងឃើញមានផ្ទាំងមួយចេញមកដើម្បីអោយអ្នកបំពេញឈ្នោះ Project របស់អ្នក ឧទាហរណ៏ Calculator , Puzzle , Bill Software……….
២ Targeting និងសំរាប់ជំនាន់ នៃប្រព័ន្ធប្រតិបត្តការរបស់ Android version
បន្ទាប់ពីដាក់ឈ្មោះ វានិង សួរអ្នក អំពី ជំនាន់ប្រព័ន្ធប្រតិបត្តការទាបបំផុតរបស់ អ្នកដែលអ្នកចង់អោយ App របស់អ្នកអាចដំណើរការបាន ។
៣ ជ្រើសរើសប្រភេទ activity
App ដំណើរការឡើងដោយបន្តុំ Activities ច្រើន រឹតិចអាស្រ័យលើ App របស់អ្នក ។ ជាទូទៅគឺការផ្លាស់ប្តូមុខមាត់ រឺសកម្មភាពទាំងឡាយ សុទ្ធតែជា Activities ទាំងអស់ វាជា UI (user interface) សំរាប់បង្ហាញទៅដល់អ្នកប្រើប្រាស់ ។ អ្នកក៏អាច Add វានៅពេលក្រោយក៏បានដែរ ឥលូវ អ្នកអាចជ្រើសរើសមួយក្នុងចំណោមទាំងអស់ Basic Activities ។
៤ ដាក់ឈ្មោះ activity
ចុច Next អ្នកនិងឃើញផ្ទាំង មួយចេញមក សំរាប់អោយអ្នកដាក់ ឈ្មោះ Activities របស់អ្នក និងជាមួយ Layout File ដែលសំរាប់បង្ហាញមុខមាត់ App របស់អ្នក , Activities file គឺបង្កើតឡើងដោយ Java និង មាន Extension “.java” ខណ: ពេលដែល Layout File មាន Extension “.xml” ។ បើសិនជា Project របស់អ្នកធំ អ្នក និង មាន Activities និង Layout ច្រើនខុសៗគ្នា និងមានឈ្មោះផ្សេង ៗ ជាច្រើន ។ វានិងអាចធ្វើអោយអ្នកមានការច្រលំគ្នាបាន ដូចនេះ គួរចងចាំនិងធ្វើការ រៀបចំទៅតាប Structure របស់អ្នកអោយមានសណ្តាប់ធ្នាប់ សំរាប់ខ្លួនអ្នក ។
File Layout និងចូលទៅ Store ជាមួយ resources folder របស់អ្នក ។ អ្នកអាចដាក់ឈ្នោះ ជា Defult សិនបាន បន្ទាប់មកទៀតអ្នកគ្រាន់តែចុច Next …
ជ័យយោ…….អបអរសាទរ អ្នកនិងឃើញ ពីរូប របស់ Project របស់អ្នកហើយ
សំរាប់ Programmer ការសរសេរ App ដំបូងគេតែងតែដាក់ ឈ្មោះ រឺ សរសេរអោយចេញ Output “Hello World ! ” វាគ្រាន់តែជាពាក្យដែលអ្នកសរសេរ Code ដំបូងចូលចិត្តប្រើ ដំណាង តេស្ត App តែប៉ុនណោះ
អ្នកនិងត្រូវ តេស្តនិងស្វែងយល់ ជាច្រើនទៀតចំពោះការប្រើប្រាស់ Tool ដូចជា ដាក Label , button, ImageView, GridView………..
តែកុំបារម្មណ៏ អ្នក និងអាចចាប់ផ្តើមរៀន ពីវាបន្តិចម្តង ៗ ។