Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

អត្ថន័យនៃ​ IP Address

January 02
07:42 pm 2019
Like and Share this page:

IP address គឺជាលេខមួយដែលត្រូវបានគេប្រើសំរាប់កំនត់សំគាល់ ម៉ាស៊ីនមួយនៅលើបណ្ដាញ។ ម៉ាស៊ីននីមួយៗ នៅលើបណ្ដាញ ត្រូវតែមាន IP address សំរាប់ធ្វើការទំនាក់ទំនងជាមួយនឹងម៉ាស៊ីនដទៃទៀត នៅលើបណ្ដាញ។ ដូចដែលខ្ញុំបានលើកឡើងមកនិយាយកាលពីអត្ថបទមុននោះ  hostគឺជា ឧបករណ៏ដែលបញ្ជូន និងទទួលទិន្នន័យនៅលើបណ្ដាញមួយ។ នៅក្នុងLAN   hostនីមួយៗចាំបាច់ត្រូវតែមានIP address សំរាប់ធ្វើការទំនាក់ទំនងគ្នា។

 image

បើយើងនិយាយអោយងាយស្ដាប់ទៅ IP address ប្រៀបបានទៅនឹង អាសយដ្ឋានរបស់យើង  ពីព្រោះវាបានកំនត់នូវ ទីតាំងដែលម៉ាស៊ីនតាំងនៅ។ IP addressទាំងអស់ត្រូវបានកំនត់ដោយអ្នកគ្រប់គ្រង ឬក៏អាចកំនត់ដោយServerមួយក៏បាន។

IP address គឺជាបណ្ដំនៃប្រពន្ធ័ binary ដែលមានចំនួន 32 bits។ សំរាប់ការប្រើប្រពន្ធ័binaryនេះ គឺជាការលំបាកណាស់សំរាប់យើង ក្នុងការមើលវា។ អាស្រ័យហេតុហើយ ទើបបានជាគេបានបែងចែកវាអោយទៅជា ៤ ផ្នែក។ ផ្នែកនីមួយៗត្រូវបានគេហៅថា octets មានរួមមានចំនួន 8 bits។ ទោះបីជាមានការបែងចែកទៅតាមក្រុមក៏ដោយ ក៏នៅតែមានការលំបាកដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់។ ជាកំនែចុងក្រោយ អ្នកជំនាញក៏បានបំលែងពី ប្រពន្ធ័គោលពីរ ទៅកាន់ប្រពន្ធ័គោល១០ ដែលធ្វើអោយមនុស្សងាយស្រួលប្រើប្រាស់។

ឧទាសរណ៍ ៖ ប្រសិនបើយើងបញ្ជូល IP address “192.168.1.5” វាប្រៀបដូចជាយើងបានបញ្ជូល “11000000101010000000000100000101” អញ្ចឹង។

 image

បើយើងក្រលេកមើលទៅកាន់IP address អោយច្បាស់ យើងឃើញថា វាត្រូវបានគេបែងចែកជាពីរផ្នែក។ ផ្នែកទីមួយ (Network Portion) គឺប្រើសំរាប់សំគាល់បណ្ដាញដែលវាភ្ជាប់ទៅកាន់។ IP addressទាំងអស់របស់ម៉ាស៊ីននីមួយៗ នៅក្នុងបណ្ដាញមួយ ត្រូវតែមាន Network portion ដូចគ្នាដើម្បីធ្វើការទំនាក់ទំនងគ្នា។ ចំនែកឯផ្នែកទី២វិញ (Host Portion) គឺប្រើសំរាប់សម្គាល់ម៉ាស៊ីននីមួយៗលើបណ្ដាញមួយ ដែលវាប្រៀបបានទៅនឹង ID Card របស់និស្សិតម្នាក់ៗនៅក្នុងមហាវិទ្យាល័យមួយ។ ឧទាហរណ៍ ៖ យើងមាន IP address ចំនួនពីរដែលនៅក្នុងបណ្ដាញតែមួយគឺ  192.168.1.5 និង 192.168.1.2។

Octets ទាំងបីខាងមុខ 192.168.1 គឺបង្ហាញពីបណ្ដាញដែលវាភ្ជាប់ទៅកាន់។ ចំនែកឯ octet ទី៤ គឺលេខ 5 និងលេខ 2 គឺជាសំគាល់នៃ ម៉ាស៊ីនទាំងពីរ។

 image

អត្ថបទបន្ទាប់យើងនឹងនិយាយអំពីការចែក IP Address ឫក៏គេហៅថា Subnetting។​

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4951
Yesterday : 8452
This Month : 216849
Last Month : 238742
Total Visitor : 17435264