ព័ត៌មាន

របៀបដំឡើង XCODE សំរាប់ IOS App DEVELOPMENT នៅលើ Mac

១ តើ Xcode ជាអ្វី ?

Xcode គឺជា development environment មួយនៅលើ MacOS ដែលមានបណ្តុំ នៃ Software Development Tool បង្កើតឡើងដោយក្រុមហ៊ុន Apple សំរាប់ បង្កើត Software ឬ Mobile Application ក្នុងប្រព័ន្ធប្រតិបត្តការ MacOS, iOS, WatchOS and tvOS ។

Xcode ជា Software ចាំបាច់បំផុត សំរាប់អ្នកអភិវឌ្ឍន៏ កម្មវិធី Iphone App, iWatch App, Mac App, tvAPP ។

អ្នកអាចស្វែងរក Course Online ជាច្រើន ដើម្បីស្វែងយល់អោយកាន់តែ ច្បាស់ពីការបង្កើត Apple Applicaiton ។ Xcode ជាអាយុធ ធំមួយសំរាប់ បង្កើត App បុន្តែ ដើម្បីចាប់ផ្តើមបាន អ្នកក៏ត្រូវ ចេះ និង យល់ដឹងខ្លះ ៗ ពី Programming Languages Objective-C និង Swift ក្រៅពីនោះវាក៏​ Support Programming Languages ដូចជា C, C++, Objective-C, Objective-C++, Java, AppleScript, Python, Ruby, ResEdit …..និងផ្សេងៗទៀតផងដែរ ។

image

២ ត្រូវបង់លុយសំរាប់ Xcode ?

Xcode គឹ វាវិធី Free សំរាប់ មនុស្សគ្រប់ដែលចង់រៀន រឺ Developer ។ អ្នកអាចចាប់ផ្តើម ប្រើប្រាស់ Xcode សំរាប់រៀនដោយគ្មានការចំណាយ ថវិការទេ។

បុន្តែបន្ទាប់ពីរៀន មូលដ្ឋានគ្រឹស្ត ចប់ ហើយអ្នកចង់ ដាក់ App របស់អ្នកនៅក្នុង AppStore បានអ្នកចាំបាច់ ត្រូវតែមាន Developer Account ដែលអ្នកត្រូវបង់ 99$ ជារៀងរាល់ឆ្នាំ យើងនិងពិភាក្សា អំពីវាម្តងទៀត ឥលូវយើងអាច Skip វាទុកសិន ។

៣ ត្រូវដំឡើង Xcode យ៉ាងដូចម្តេច ?

នេះគឺជាជំហាន អ្នកត្រូវ ធ្វើតាមក្នុងការ Install Xcode នៅលើ Mac របស់អ្នក …..

image

image

1 . Check Mac Version របស់អ្នក ដោយចូលទៅកាន់ Apple icon នៅផ្នែកខាងលើ និងឆ្វេង នៃ Screen របស់អ្នក ហើយចុច -> About this MAC យើងនឹងឃើញ Mac Version ដូចរូបខាងលើ ។ Xcode 10 មាន system requirement ទាបបំផុត Mac running macOS 10.13.6 ។ ដូចនេះ បើសិនជា Mac OS របស់អ្នកកំពុង Running Vesrion ទាប អ្នកគួរតែ អាប់ដែត ទៅ Vesrion ចុងក្រោយ (MacOS Mojave) ។

image

2. ចូលទៅកាន Appstore នៅលើ MAC របស់អ្នក

image

3. ចុច Search XCODE ក្នុង Mac AppStore

4. ចុចលើ GET button ពីក្រោម Xcode រងចាំ install. size ប្រមាណ 4.8GB វានិងចំណាយពេល ដោនលូតអាស្រ័យតាម Internet របស់អ្នក

5. បន្ទាប់ពៅ installation បញ្ចប់, ចុច click XCODE icon ក្នុង applications ហើយ launch វា

 image

6 Boom ការដំឡើង Xcode ត្រូវបានពញ្ចប់ អ្នកអាចសាកល្បងវាបានហើយ …….

ឥលូវ ការដំលើងអ្នកបានជោគជ័យ វាជាពេល ដែលអ្នកអាចចាប់ផ្តើមមេរៀនបន្ទាប់ របស់អ្នកបានហើយ ។