ព័ត៌មាន

កម្មវិធីកាមេរ៉ា GOOGLE CAMERA APP ដ៏អស្ចារ្យនេះដំណើរការនៅលើស្មាតហ្វូន NOKIA 8 (ANDROID PIE) ហើយ!

កម្មវិធីកាមេរ៉ារបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គឺពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ Nokia ជាពិសេសកម្មវិធីកាមេរ៉ា Hardware ដែលមានកម្រិ​តខ្ពស់ដូចជានៅលើស្មាតហ្វូន Nokia 7 Plus, Nokia 8, 8 Sirocco និង 8.1 ។

 image

ប៉ុន្តែនៅពេលដែលអ្នកតម្លើងនូវកម្មវិធី Google Camera App អ្នកនឹងដឹងអំពីភាពខុសគ្នារវាងការប្រើប្រាស់ពន្លឺរបស់វា។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការពង្រឹងទៅលើសមត្ថភាពនៃកម្មវិធីកាមេរ៉ារបស់ខ្លួនកម្រិតខ្ពស់បំផុត និងការគណនាលឿនក្នុងការថតរូបភាព។ Nokia 8 គឺជាស្មាតហ្វូនដំបូងបំផុតដែលក្រុមហ៊ុន HMD បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះភ្ជាប់ជាមួយនឹងមុខងារ Bothie ដែលអាចដំណើរការនូវកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលដំណាលគ្នា។

សម្រាប់កម្មវិធីកាមេរ៉ា Pixel Camera App ពេលនេះដំណើរការនៅលើស្មាតហ្វូន Nokia 8 ហើយវានឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែជឿជាក់នៅក្នុងការថតរូបភាពដ៏ស្រស់ស្អាតចេញពីស្មាតហ្វូននេះ។ កម្មវិធីនេះមានទំហំ 110MB ហើយក្រុមហ៊ុន Google ក៏ធ្វើការពង្រឹងទៅលើកម្មវិធី EIS Software ដែលផ្តល់នូវលំនឹងរូបភាព និងពន្លឺស្រស់ស្អាតគ្មានគូប្រៀបនោះទេ។

 image

គួរបញ្ជាក់ផងដែរថា កម្មវិធីកាមេរ៉ានេះដំណើរការយ៉ាងរលូននៅលើស្មាតហ្វូន Nokia 8 ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Pie ហើយវាមានមុខងារថ្មីៗជាច្រើនដ៏អស្ចារ្យសម្រាប់ប្រើប្រាស់ថែមទៀត៕