ព័ត៌មាន

យ៉ាងហោចណាស់របាយការណ៍ចំនួន 10 ទៅលើការលួចយកគណនី WhatsApp នៅក្នុងខែមករា

ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី 11 ខែមករាថា យ៉ាងហោចណាស់មានរបាយការណ៍ចំនួន 10 អំពីការលួចយកនូវគណនី WhatsApp ។ ប៉ូលិសនិយាយថា ជនរងគ្រោះនៅក្នុងករណីទាំងនោះទទួលអត្ថបទស្នើសុំលេខកូដផ្ទៀងផ្ទាត់គណនី WhatsApp របស់ពួកគេ ហើយអត្ថបទទាំងនោះត្រូវផ្ញើតាមរយៈកម្មវិធី Messages App របស់ពួកគេដែលគណនីទាំងនេះត្រូវគេលួចចូលគ្រប់គ្រងនោះ។

image

ប៉ូលិសបន្ថែមថា ជនរងគ្រោះបាត់បង់សិទ្ធិចូលប្រើប្រាស់គណនី WhatsApp ផ្ទាល់របស់ពួកគេបន្ទាប់ពីពួកគេផ្តល់កូដទៅកាន់អ្នកបោកប្រាស់នោះ។ យោងតាមប៉ូលិស ជនក្លែងបន្លំ scammers ប្រើគណនីដែលលួចនៅលើកម្មវិធី WhatsApp ដើម្បីបញ្ឆោតជនរងគ្រោះក្នុងការធ្វើឱ្យការផ្ទេរប្រាក់។ ពួកគេក៏ត្រូវគេប្រើប្រាស់ដើម្បីទិញកាតអំណោយ និងផ្ញើពាក្យសម្ងាត់សម្រាប់កាតទាំងនោះផងដែរ។

ប៉ូលិសនិយាយថា “ជនក្លែងបន្លំលក់កាតអំណោយនោះតាមអ៊ីនធឺណិត”។ សាធារណជនត្រូវគេណែនាំអោយប្រុងប្រយ័ត្នចំពោះសំណើមិនធម្មតាដែលធ្វើឡើងតាមរយៈកម្មវិធី WhatsApp ទោះបីជាពួកគេត្រូវផ្ញើតាមរយៈ Contacts ផ្ទាល់របស់ពួកគេ។

សាធារណជនក៏គួរផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសំណើរដោយការហៅទំនាក់ទំនងដោយផ្ទាល់ និងបើកដំណើរការលក្ខណៈពិសេសនៃការផ្ទៀងផ្ទាត់ពីរជំហាននៅលើកម្មវិធីនេះ។ ប៉ូលិសនិយាយថា នេះអាចត្រូវធ្វើឡើងដោយចុចលើផ្ទាំង “Settings” នៅក្រោម  “Account” នៅក្នុងកម្មវិធីដើម្បីការពារកុំឱ្យគណនីរបស់ពួកគេរងគ្រោះនោះ៕