ព័ត៌មាន

រូបភាព Renders របស់ស្មាតហ្វូន NOKIA នេះគឺបំពាក់ជាមួយនឹងរន្ធប្រហោងនៅលើអេក្រង់ដ៏ស្រស់ស្អាត

នៅពេលដែលស្មាតហ្វូនអេក្រង់ធំៗបង្ហាញខ្លួនកាន់តែច្រើននោះ អ្នកប្រើប្រាស់ជាច្រើនចង់បានគែមកាន់តែស្តើងនៅលើអេក្រង់។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ផ្តល់នូវដំណោះស្រាយនេះដ៏អស្ចារ្យជាមួយនឹងការប្រើប្រាស់នូវអេក្រង់ពេញគែម ហើយក្រោយមកជាមួយនឹងស្មាតហ្វូនដែលមាន Notch ហើយមនុស្សជាច្រើនក៏ចូលចិត្ត ចំណែកអ្នកខ្លះទៀតក៏មិនចូលចិត្ត។

 image

ថ្មីៗនេះក្រុមហ៊ុន Samsung ក៏ទើបតែបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនដែលមានរន្ធប្រហោងនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខ ហើយមិនទាន់មានស្មាតហ្វូនណាមួយរបស់ Samsung ប្រើប្រាស់នូវ Notch នោះទេ។ ពេល Samsung បញ្ចេញស្មាតហ្វូនដែលមានកាមេរ៉ាក្រោមអេក្រង់រួចមក ក្រុមហ៊ុន Honor ក៏ធ្វើតាម ហើយពេលនេះដល់វេនសម្រាប់ក្រុមហ៊ុន Nokia ហើយ។

Onleaks ធ្វើការចែករំលែកនូវរូបភាព HD Renders របស់ស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះហៅថា Nokia 8.1 Plus ។ នេះគឺជាស្មាតហ្វូន Nokia ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD ដែលមានរន្ធប្រហោងនៅលើអេក្រង់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺស្ថិតនៅផ្នែកខាងឆ្វេងនៃអេក្រង់ ហើយទំហំខាងក្រោមរបស់វាគឺមានឡូហ្គោ Nokia ។

តាមការបញ្ជាក់របស់ OnLeaks ស្មាតហ្វូននេះគឺមានវិមាត្រ 156.9 x 76.2 x 7.9mm ហើយសម្រាប់កាមេរ៉ាគឺមានទំហំ 1.6 mm ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.22 inch ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះខាងក្រោយជាមួយនឹងកាមេរ៉ា ZEISS lenses ។ ស្មាតហ្វូននេះមានរន្ធដោត 3.5 mm headset jack និងរន្ធដោតបញ្ចូលថាមពលថ្ម USB-C port ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖