ព័ត៌មាន

Galaxy J4+ ក្លាយជាតម្រូវការសម្រាប់យុវវ័យសម័យថ្មី និងមានការលក់ដាច់ខ្លាំងក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលដូចគ្នា

ក្រុមហ៊ុនសាមសុងនៅតែមានមោទនភាពចំពោះ Galaxy J4+ ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីនៃត្រកូល J ព្រោះតាំងពីមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន គឺនៅតែមានការគ្រាំទ្រមិនដាច់ពីសំណាក់អតិថិជន ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យ នេះបើយោងតាមពត៌មានពីក្រុមហ៊ុន។

 image

image

មូលហេតុដែល Galaxy J4+ អាចទាក់ទាញចិត្តអ្នកប្រើប្រាស់បានយូរយ៉ាងនេះ ក៏ព្រោះតែមានអេក្រង់ពេញតួ ស៊ីវីល័យ ស័ក្តិសមសម្រាប់យុវវ័យសម័យទំនើប។ រីឯសមត្ថភាពម៉ាស៊ីនវិញ គឺកប់និយាយលេងចេញម៉ង់ អេមហួស ដូចជាមិនសាកសមទៅនិងតម្លៃសោះ! កម្លាំងថាមពលថ្មកាន់តែខ្លាំង អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្ម ធ្វើឲ្យការលេងហ្គេមរបស់អ្នកគឺកាន់តែរលូន និងរស់រវើកជានិច្ច ព្រោះ J4+ បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 425 (Quad-Core 1.4GHz)។ ហើយសម្រាប់អ្នកដែលចូលចិត្តសែលហ្វី Galaxy J4+ គឺល្អបំផុតក្នុងការប្រើប្រាស់ដោយសារតែវាមានកាមេរ៉ាមុខ 5MP បំពាក់មុខងារ Selfie Focus និងភ្លើងជំនួយ LED Flash (3-Level) ថតរូបភាពស្រស់ស្អាតគ្រប់កាលៈទេសៈ។ កាមេរ៉ាគោលខាងក្រោយទំហំ 13MP (F1.9) ភ្ជាប់ជាមួយភ្លើង Flash ថែមទៀត។ ម្យ៉ាងវិញទៀតGalaxy J4+ លេចធ្លោជាមួយពណ៌ដ៏ស្រស់ស្អាតទាំង៣ គឺពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ដែលសុទ្ធតែកំពុងតែពេញនិយមខ្លាំងសម្រាប់យុវវ័យសម័យថ្មី។

image

សូមប្រញាប់រួសរាន់ឡើង! កុំភ្លេចណា Galaxy J4+ តម្លៃម៉ាអេម ត្រឹមតែ $159 តែប៉ុណ្ណោះ! លោកអ្នកអាចរកជាវស្មាតហ្វូននេះនៅគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕