ព័ត៌មាន

NOKIA 3.1 PLUS, NOKIA 5 និង NOKIA 6 គ្រឿងផ្តាច់មុខ ANDROID 9 PIE នៅលើ Geekbench

នៅលើសេវាកម្ម Geekbench.com ស្មាតហ្វូន Nokia មួយចំនួនត្រូវគេប្រទះឃើញដោយដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ខណៈពេលដែលវានៅមិនទាន់មានការប្រកាសជាផ្លូវការអំពីការដំណើរការនូវ Pie នេះនៅឡើយទេ។

 image

ការពន្យល់ដ៏សាមញ្ញគឺថា បុគ្គលិករបស់ HMD សាកល្បងតេស្តទៅលើប្រព័ន្ធខាងក្នុងរបស់ឧបករណ៍នេះ ហើយអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ FIH Mobile នៅប្រទេសចិនក៏តម្លើងទៅកាន់ Android Pie លើឧបករណ៍ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Oreo នោះ។

ស្មាតហ្វូនទាំងនេះត្រូវគេឃើញថាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie នៅលើ Geekbench គឺមានអាយុជិត 2 ឆ្នាំគឺ Nokia 5 និង Nokia 6 និង Nokia 3.1 Plus ថ្មី។ ក្រុមហ៊ុន HMD សន្យាថានឹងធ្វើបច្ចុប្បន្នភាពទៅលើស្មាតហ្វូន Nokia ទាំងអស់របស់ពួកគេទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie ដូច្នេះវាជាសំណួរថា “តើនៅពេលដែលវាអាចដំណើរការនូវ Android Pie នោះ?” យើងនឹងរង់ចាំមើលជាបន្តទៀត!