ព័ត៌មាន

NOKIA 6.2 បែកធ្លាយនៅក្នុងវីដេអូថ្មីមួយពិតជាស្រស់ស្អាតមែនទែន!

លោក Jermaine ដែលមនុស្សភាគច្រើនស្គាល់ថាជា Concept Creato ទើបតែបង្ហោះនូវវីដេអូថ្មីមួយអំពីស្មាតហ្វូន Nokia 6.2, ដែលមានរន្ធប្រហោងនៅលើអេក្រង់យ៉ាងស្រស់ស្អាតមើលទៅទាក់ទាញបំផុត។ វីដេអូនេះគឺផ្អែកទៅលើព័ត៌មានបែកធ្លាយមុនៗដែលយើងប្រមូលបានកាលពីខែមុននេះ។

 image

image

សូមធ្វើការទស្សនាវីដេអូ៖

ស្មាតហ្វូន Nokia ស៊េរីថ្មីនេះគឺស្ថិតនៅក្នុងប្រភេទថ្នាក់កណ្តាលហើយវាមានរូបរាងស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន HONOR View 20 ។ ពិសេសគឺផ្នែកខាងមុខរបស់ស្មាតហ្វូននេះ។ សម្រាប់អ្នកគាំទ្រជាច្រើនរបស់ Nokia ក៏មានការត្អូញត្អែរថានេះប្រហែលជាធ្វើអោយបាត់បង់នូវលក្ខណៈពិសេសរបស់ NOKIA ។ យ៉ាងណាមិញ ការប្រើប្រាស់នូវរន្ធប្រហោងនៅលើអេក្រង់ជំនួសអោយ Notch ពិតជានិន្នាការថ្មីដ៏អស្ចារ្យបំផុត៕