ព័ត៌មាន

អ្នកអាចមានឱកាសឈ្នះសំបុត្រទៅកាន់ទីក្រុងបាសេឡូណាចូលរួមព្រឹត្តិការណ៍ NOKIA MOBILE #MWC19 EVENT #GETSMART

អ្នកប្រហែលជានៅចាំអំពីអ្នកគាំទ្រជាច្រើនអ្នកដែលទទួលបានសំបុត្រអញ្ជើញទៅកាន់ព្រឹត្តិការណ៍នៅឌូបៃកាលពីឆ្នាំមុននេះ ហើយសម្រាប់ឆ្នាំនេះវិញក្រុមហ៊ុន HMD Global ក៏រៀបចំនូវសំបុត្រជាច្រើនសម្រាប់អ្នកគាំទ្រអោយបានទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ MWC2019 នៅទីក្រុងបាសេឡូណាផងដែរ។

 image

អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅកាន់ Community Forum រួចអានទៅលើលក្ខខណ្ឌ ហើយធ្វើការប្រកួតប្រជែងទៅលើប្រធានបទ “favorite Nokia phone moment of 2018” និងផ្តល់នូវហេតុផល។

សម្រាប់អ្នកគាំទ្រចំនួន ៣ នាក់នឹងមានឱកាសក្នុងការឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុងបាសេឡូណាដែលក្រុមហ៊ុនជាអ្នករ៉ាប់រ៉ងទៅលើការស្នាក់នៅ ថ្លៃសំបុត្រទៅកាន់ MWC និងស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង។ វាពិតជាអស្ចារ្យមែនទែន!!!