ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M10 និង Galaxy M20 លក់អស់រលីងសម្រាប់ការលក់ដំបូងនៅឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនចំនួន ២ ម៉ូដែលគឺ Samsung Galaxy M10 និង Samsung Galaxy M20 ។ នៅពេលនេះ ស្មាតហ្វូននេះលក់អស់រលីងតែម្តងនៅលើហាង Amazon.in នៅក្នុងប្រទេសឥណ្ឌា។

image

ស្មាតហ្វូន Galaxy M10 មានអេក្រង់ទំហំ 6.2-inch HD+ Infinity-V display ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1520 pixels និងកម្រិតសមាមាត្រ 19:9 aspect ratio ។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Exynos 7870 chipset រ៉េមទំហំ 2GB/3GB និងម៉េមូរីទំហំ 16GB/32GB ហើយវាអាចបន្ថែមម៉េមូរីខាងក្រៅទំហំដល់ទៅ 512GB ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 13-megapixel primary sensor និង 5-megapixel secondary, ultra-wide sensor ។ កាមេរ៉ាខាងមុខមានទំហំ 5-megapixel ។

image

ស្មាតហ្វូន Galaxy M20 នេះមានអេក្រង់ទំហំ 6.3-inch Full-HD+ Infinity-V display ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2340 pixels និងកម្រិតសមាមាត្រ 19.5:9 aspect ratio ។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Exynos 7904 chipset ក្រាហ្វិកកាត Mali-G71 MP2 GPU, 3GB/4GB RAM និងម៉េមូរីទំហំ 32GB/64GB ។ ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ។ កាមេរ៉ាភ្លោះខាងក្រោយមានទំហំ 13-megapixel primary sensor និង 5-megapixel ultra-wide secondary sensor ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8-megapixel sensor ៕