ព័ត៌មាន

លោក ERIC MATTHES ក្លាយជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន HMD Global

នៅពេលអ្នកនិយាយជាមួយនិយោជិតណាមួយរបស់ក្រុមហ៊ុន HMD Global អ្នកនឹងដឹងថាក្រុមហ៊ុនរបស់ពួកគេថាជាក្រុមហ៊ុនទើបតែចាប់ផ្តើមដំបូង។ ជាក់ស្តែង ក្រុមហ៊ុន HMD អាចដើរតួនាទីជាអាជីវកម្មដែលបង្កើតថ្មី ប៉ុន្តែវាត្រូវបានរីកលូតលាស់ជារៀងរាល់ថ្ងៃ។

 image

មុខតំណែងថ្មីនៅ HMD Global គឺវត្តមានរបស់លោក Eric Matthes ដែលនឹងកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅ General Manager DACH ឬក្លាយជាប្រធានទីផ្សារនៃប្រទេសអាឡឺម៉ង់ ប្រទេសអូទ្រីស និងស្វ៊ីសចាប់ពីខែកុម្ភៈនេះ។ លោកទទួលជោគជ័យលើលោក Sebastian Ulrich ដែលបច្ចុប្បន្នក្លាយជាប្រធានផ្នែក Global B2B Sales & Marketing និងថែរក្សាអតិថិជនជាលក្ខណៈអន្តរជាតិ។

image

លោក Matthes ដូចជានាយកប្រតិបត្តិបច្ចុប្បន្នរបស់ HMD Global លោក Florian Seiche គឺមកពីក្រុមហ៊ុន HTC ។ គាត់ចំណាយពេលជាង 12 ឆ្នាំនៅទីនោះហើយនឹងប្រើប្រាស់ចំណេះដឹងរបស់គាត់ដើម្បីពង្រឹងចំណាត់ថ្នាក់រសប់ឧបករណ៍អេឡិចត្រូនិករបស់ Nokia នៅក្នុងទីផ្សារដ៏លំបាកនេះ។

សូមស្វាគមន៏លោក Eric Matthes ទៅកាន់ពិភព Nokia 🙂