Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

GOOGLE ទម្លាយស្មាតហ្វូន NOKIA 9 PUREVIEW តាមរយៈគេហទំព័ររបស់ខ្លួន

February 12
09:28 pm 2019
Like and Share this page:

យើងមានរយៈពេលតិចជាង 2 សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការប្រកាសជាផ្លូវការរបស់ស្មាតហ្វូន Nokia 9 PureView ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន HMD នោះ។ ខណៈការប្រកាសដែលត្រូវកំណត់សម្រាប់ថ្ងៃទី 24 ខែកុម្ភៈនៅព្រឹត្តិការណ៍ #GetSmart របស់ក្រុមហ៊ុន Nokia Mobile នោះ ប្រភពព័ត៌មានរបស់ Nokia 9 នៅថ្ងៃនេះគឺជាការទម្លាយចេញពីក្រុមហ៊ុន Google ដែលជាដៃគូផ្នែកទន់របស់ក្រុមហ៊ុន Nokia តែម្តង។

 image

នៅលើគេហទំព័រ "Enterprise Recommended" របស់ Google សម្រាប់អ្នកជំនួញនោះ ទូរស័ព្ទ Nokia 9 បង្ហាញខ្លួននៅក្នុងកាតាឡុកស្មាតហ្វូន។ លក្ខណៈពិសេសបច្ចេកទេសដែលបង្ហាញនៅលើគេហទំព័ររបស់ Google រួមមានអេក្រង់ទំហំ 6 អ៊ីញ, RAM ទំហំ 4GB, អង្គចងចាំខាងក្នុង 128GB, ប្រព័ន្ធប្រតិបត្តិការ Android 9 និង NFC និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

image

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងត្រូវប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍ MWC19 នៅថ្ងៃអាទិត្យខាងមុខនេះជាមួយទូរស័ព្ទ Nokia ផ្សេងទៀតដូចជាពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថានោះគឺជាទូរស័ព្ទ Nokia 6.2 ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5023
Yesterday : 8452
This Month : 216921
Last Month : 238742
Total Visitor : 17435336